អ្នក​ធ្វើ​ជំនួញ​ផ្លែ​ស្វាយ​ បើ​ចង់​ដឹង​ពី​ប្រភេទ​ពូជ​ស្វាយ​ និង​ទីផ្សារ​អន្តរ​ជាតិ​​ សួរ​មក​មិន​ខុស​ចិត្ត​ទេ!​​

0
160

ក្នុងសន្និសីទស្តីពី «ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ» នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ីផាន​ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា​ ធ្វើឡើងក្នុងគោលបំណងពង្រីកការយល់ដឹង ដល់សាធារណជនស្តីពីពូជស្វាយ និងតម្រូវការទីផ្សារអន្តរជាតិ ចំពោះផលិតផលផ្លែស្វាយរបស់កម្ពុជា។

សាធារណជនអាចស្វែងយល់តាមរយៈសន្និសីទនេះ​ ដោយមានការអញ្ជើញចូលរួមបកស្រាយពីលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា បច្ចុប្បន្នផ្លែស្វាយរបស់កម្ពុជា កំពុងនាំទៅប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង និងរុស្ស៉ី។ ក្នុងមួយថ្ងៃកម្ពុជានាំចេញប្រមាណ១២០តោន។

របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល ១១ខែ​ ឆ្នាំ២០១៩នេះ កម្ពុជានាំចេញផ្លែស្វាយបានជិត៥ម៉ឺនតោន។ ទីផ្សារធំពីរទៀត ដែលកម្ពុជាកំពុងស្វះស្វែងសម្រាប់នាំស្វាយចេញនោះ គឺទីផ្សារប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង។​ ប្រសិនបើមានចម្ងល់អ្វី សូមទាក់ទងសួរនាំតាមរយៈលេខទូរស័ព្ទ​ ៖​ ០៨៨​ ៤៤៨​​ ៤៤៤៤ ៕