លោក​ ទុំ ណូ​ មេ​គយ​ខេត្ត​ព្រះ​សីហនុ​​ ប្រើ​ឥទ្ធិ​ពល​ លោក​បណ្ឌិត​ គុណ​ ញឹម​ ប្រមូល​លុយ​​ស្អុយ​ភាយ​ពេញ​ខេត្ត!​​

0
451

ព្រះសីហនុ ៖ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ​ ត្រូវបានក្រុមមន្ត្រីស្មោះត្រង់​ និងក្រុមឈ្មួញតូចតាចនាំចូល-​ចេញទំនិញ ធ្លោយឱ្យដឹងថា​ យកឈ្មោះលោក បណ្ឌិត គុណ​​​​​​​​​​​​​​​​ ញឹម​​​​​​​​​ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ ទៅពាំងពីមុខ​ខ្លួន​ ដោយក្អេងក្អាង គំរាមមេឈ្មួញធំឱ្យបង់លុយក្រៅតម្រា​ ជាពិសេសដាក់ខែ, លើសពីនេះទៀត សម្ដីទ្រគោះបោះបោក គំរាមមន្ត្រីថ្នាក់ក្រោមខ្លួនរូបណាដែលមិនធ្វើតាម។​

ក្រុមមន្ត្រីស្មោះត្រង់ បង្ហើបឱ្យ​ iDOl Media ​ថា​ ការប្រើឥទ្ធិពល លោ​​​​​​​​​​​​​​​​កបណ្ឌិត គុណ​ ញឹម និងភរិយារបស់លោកបណ្ឌិតរូបនេះ​ គឺវាស្ទើរតែជាវប្បធម៌របស់លោក ទុំ ណូ មេគយកំពង់សោមនេះទៅហើយ​ បើមិនចឹង មន្ត្រីថ្នាក់ក្រោម​ និងឈ្មួញធំៗម៉េចខ្លាច?​ ម៉្យាងប្រើឈ្មោះមេគយធំនេះ​ ដើម្បីងាយស្រួលឱ្យមេឈ្មួញបង់លុយក្រៅតម្រា​ ដូចជា ឃុបឃិតជាមួយមេឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូន ករណីបង់ពន្ធមិនគ្រប់,​ ទំនិញលួចលាក់មិនបង់ពន្ធ, យកលុយប្រចាំខែ, យកលុយពីក្បាលឡាន និងអនុញ្ញាតឱ្យនាំចូលនូវរថយន្តទំនើបៗ ធ្វើជាវាយសំពងឱ្យក្រពឹតមួយកន្លែង ឬពីរកន្លែង រួចហើយនាំចូលបង់ពន្ធជាគ្រឿងបន្លាស់​ថោកៗ។

ការបង្កើតការិយាធិបតេយ្យ របស់ លោក ទុំ ណូ​ វាបានក្លាយជាវប្បធម៌មួយទៅហើយ ដូចកាលសម័យលោក កាន់តំណែងជាប្រធានសាខាគយ​ និងរដ្ឋាករ ខេត្តប៉ៃលិ​​​​​ន អ៊ីចឹង គឺប្រើទម្លាប់ឃុបឃិតជាមួយមេឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនកេងប្រវ័ញ្ច បំបាត់ពន្ធនាំចូលរបស់រដ្ឋ ដើម្បីខ្លួន និងបក្ខពួក ធ្វើមានធ្វើបាន សោយសុខលើច្បាប់។​ ក្រុមមន្ត្រីដែលជាក្លើចាស់របស់ iDOl Media បានអោនខ្សឹបដាក់ត្រចៀកថា​ ចាប់តាំ​​​​​​​​​​ងពីលោក​​​​​​​​​​​​​​​ទុំ ណូ ចូល​​​​​​​​​​​កាន់តំណែង ប្រធានសាខាគយ​ និងរដ្ឋាករ​ ខេត្តព្រះសីហនុ មក គឺគាត់មិនដែលខ្វល់អំពីច្បាប់ទម្លាប់អ្វីទេ និយាយរួម​ គឺបានរឹតបន្ដឹង និង ដា​​​​​​​​​​​​ក់គំនាបមន្ត្រីថ្នាក់ក្រោមឱ្យរាយការណ៍ពីប្រភពសេដ្ឋកិច្ចគ្រប់​​​​​​​​​​​​ច្រកល្ហកទាំ​​​​​​​​​​​​​​​​​​ងអស់ ហើយប្រមូលយកលុយដាក់ហោប៉ៅខ្លួនឯង​ និងបក្ខពួក។​

មហាជនរិះគន់យ៉ាងខ្លាំងថា​ អំពើកិបកេង គៃបំបាត់ពន្ធរដ្ឋនេះ​ សង្គមស្អប់ខ្ពើមខ្លាំងណាស់​ គួរណាស់តែ​ លោកអគ្គបណ្ឌិត អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ , ជាពិសេស លោក បណ្ឌិត គុណ​​​​​​​​​​​​​​​​ ញឹម​​​​​​​​​ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​​ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដាក់អធិការកិច្ចចុះស៊ើបអង្កេតករណីពុករលួយនេះដោយសម្ងាត់​ ដើម្បីឱ្យច្បាស់ថា​ តើការពិតយ៉ាងណា?​ និងបានលាងភាពស្អាតស្អំជូនលោក​ ទុំ ណូ​ ផង ។​

ករណីនេះ iDol Media រង់ចាំការបំភ្លឺបកស្រាយដោយរីករាយ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ,​ ហើយយើងសន្យាថា ប្រសិនបើភាគីឈ្មួញដឹកទំនិញតូចតាច និងក្រុមមន្ត្រីស្មោះត្រង់ មានព័ត៌មានច្បាស់ការណ៍យ៉ាងណាទៀតនោះ យើងក៏នឹងផ្សាយជាបន្តទៀតផងដែរ៕​ (ផ្សាយពាណិជ្ជកម្ម​ និងព័ត៌មានផ្សេងៗ Tel : 011 70 37 37 , 097 9000 160.)​