សម្ដេច​តេជោ​​ ហ៊ុន​ សែន​ ៖​ ការ​បញ្ឈប់ទី​ផ្សារ​ការ​ងារ​នៅ​ក្រៅ​ប្រទេស​ រាជ​រដ្ឋាភិ​បាល​មិន​ធ្វើ​ឡើយ!​

0
283

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងណាស់ក្នុងការរកទីផ្សារនៅក្រៅប្រទេស ដូចជាកំពុងស្នើឱ្យកូរ៉េខាងត្បូង និងជប៉ុន បង្កើនចំនួនកូតាសម្រាប់ពលករខ្មែរ តែបែរជាត្រូវក្រុមទើសនិយម​​ រិះគន់ជាន់ពន្លិចទៅវិញ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា បើមិនចង់ឱ្យប្រជាពលរដ្ឋទៅធ្វើការនៅក្រៅប្រទេស ងាយស្រួលទេ គឺបញ្ចប់កិច្ចព្រមព្រៀងបញ្ជូនពលករជាមួយប្រទេសទាំងនោះ ហើយបញ្ជូនពលករទាំងនោះមកកាន់កម្ពុជាវិញ​ ជាការស្រេច…​ ប៉ុន្តែបើយើងធ្វើបែបនេះ គឺប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពលករ។​

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាទើបតែបញ្ជូនពលរដ្ឋទៅធ្វើការនៅកូរ៉េខាងត្បូង បានជាង ៥ម៉ឺននាក់ប៉ុណ្ណោះ ខណៈវៀតណាម និងថៃ បានបញ្ជូនប្រជាពលរដ្ឋរបស់គេ ទៅធ្វើការនៅកូរ៉េរាប់សិបម៉ឺននាក់ឯណោះ។ បញ្ហានេះ ក្នុងដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងខាងមុខរបស់ខ្ញុំ ខ្ញុំនឹងលើកឡើងអំពីបញ្ហាបញ្ជូនពលករទៅធ្វើការនៅក្នុងប្រទេសកូរ៉េ។​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បានមានប្រសាសន៍អំពីបញ្ហាពលករនេះ គ្រាដែលសម្ដេចអញ្ជើញជាអធិបតី​ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្ស​ សរុប១.៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩៕​

LEAVE A REPLY

Please enter your comment!
Please enter your name here