លោក​ សម រង្ស៊ី​ ត្រឡប់​ទៅ​បារាំង​វិញ​ ​នាំ​យក​ទៅ​ជាការ​ខក​ចិត្ត…​​

0
148

នៅទីបំផុតលោក សម រង្ស៉ី មេចលនាទាមទារឱ្យមានការផ្លាស់ប្ដូររបបយ៉ាងផុសផុលនោះ​ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩​ បានវិលត្រឡប់ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងវិញហើយ​ បន្ទាប់ពីបរាជ័យក្នុងការព្យាយាមចូលប្រទេសកម្ពុជា​។​

តាមប្រភពពីព្រលានយន្តហោះសិង្ហបុរី បានឱ្យដឹងថា​ លោក សម រង្ស៉ី បានចាកចេញពីទឹកដីឥណ្ឌូនេស៊ី ទៅកាន់ប្រទេសសិង្ហបុរី ហើយធ្វើមាតុភូមិនិវត្តន៍ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងជាមួយ​ លោក ម៉ែន ថាវរិទ្ធ ដែលអាចចាត់ទុកជាជំនួយការរបស់លោក។ 

លោក សម រង្ស៉ី ធ្វើដំណើរតាមជើងហោះលេខ Singapore Airline SQ336 ដោយចាប់ផ្តើមហោះហើរចាកចេញពីអាកាសយានដ្ឋានសិង្ហបុរី​ នៅម៉ោង០០៖១៥នាទី អាចនឹងទៅដល់ទីក្រុងប៉ារីស នៅម៉ោង៧៖១៥ព្រឹកថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕​