ព្រះ​កាយ​ច័ន្ទ​ ជា​តួឯក​ស្រី​ ស្ដីពី​ចំណង​​ស្នេហ៍​​នៅ​​តំបន់​​ស្រុក​​ស្រែ​​ចម្ការ​ ចាប់​ផ្ដើម​ហើយ​​​

0
103

ក្នុងពេលទើប​តែ​ប៉ះ​គ្នា​លើក​ដំបូង លោក សន ពិសិដ្ឋ និង​ព្រះ​កាយ​ច័ន្ទ ​ស្រាប់​តែ​ត្រូវបានអ្នកដឹកនាំរឿង​ ផ្គូផ្គងឱ្យជួប​គ្នា​ក្នុង​ខ្សែ​ភាពយន្ត​បែប​ស្រុក​ស្រែ​ចម្ការ​មួយ​​ ចាប់ផ្ដើមថតកាលពីប៉ុន្មានថ្ងៃនេះ​ (ពាក់កណ្ដាលខែវិច្ឆិកា​ ឆ្នាំ២០១៩)។

ភាពយន្ដនេះ មាន​ចំណង​ជើង​ថា “សម្បថ​ដង​ស្ទឹង” ផលិត​ដោយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដែល​និយាយ​ពី​ចំណង​ស្នេហ៍​រវាង​កំលោះ​ក្រមុំ​មួយ​គូ​នៅ​តំបន់​ស្រុក​ស្រែ​ចម្ការ ក្នុង​នោះ ព្រះ​កាយ​ច័ន្ទ សម្ដែង​ជា​តួអង្គ​ឈ្មោះ “នួន” និង​សន ពិសិដ្ឋ សម្ដែង​ជា​តួ​អង្គ​ឈ្មោះ “លាភ”។​

បើតាមការអះអាងរបស់អ្នកទាំងពីរឱ្យដឹងថា​ ពួកគេ ​គឺ​ជា​តួឯក​លើក​ដំបូងក្នុងការមកប៉ះគ្នា​​សម្ដែង​ភាពយន្ត​ប្រភេទ​ភាគ​សម្រាប់​ទូរទស្សន៍, ទោះជាយ៉ាងណា​ សម្រាប់តារាស្រី ព្រះ​កាយ​ច័ន្ទ វិញ​ iDol  Media ​សូមសរសើរត្រង់ថា​ មានសម្រស់ស្រស់សោភា , ទម្រង់ទឹកមុខស្រទន់មានមន្ដស្នេហ៍​ , រាងខ្ពស់ស្ដើងស្រឡូនស្អាត​ សិក្ដ័សមនឹងតួសម្ដែងដែលគួរឱ្យពេញ…​ ហើយសង្ឃឹមថា​ ទូរទស្សនិកជន​ ក៏ពេញចិត្ត ព្រះ​កាយ​ច័ន្ទ​ ដូច iDol  Media ចឹងដែរ….​ សូមរង់ចាំទស្សនាទាំងអស់គ្នា រឿង​ “សម្បថ​ដង​ស្ទឹង” ៕​