ខ្លាច​ពលរដ្ឋ​មើល​មិន​ដឹង​​ធុង​សំរាម​ ខំរៀប​ចំណាស់​​ គឺដាក់​សញ្ញា​សម្គាល់​ប៉េង​ប៉ោង​!​​

0
88

ក្រែងលោមិនចេះមើលធុងសំរាម​, ​គម្រោង «ភ្នំពេញស្អាត» បានដាក់​ប៉េងប៉ោង​​ចងភ្ជាប់​ធុងសំរាម​ រាយនៅតាមទីលាននៃពិធីបុណ្យ​អុំទូក ដើម្បីឱ្យអ្នកដើរលេងពិធីបុណ្យអុំទូក​ ដែល​ចង់ស្វែងរក​ធុងសំរាម​ គ្រាន់តែឃើញប៉េងប៉ោង​​បង្ហោះ មានអក្សរ “ស្អាត” នោះ​ជា​កន្លែង​ចោល​សំរាម។

ការដាក់ប៉េងប៉ោងដ៏ស្រស់បំព្រងនៅតាម​ធុងសំរាម​នេះ គឺ​ក្នុង​គោល​បំណង​សំខាន់​ដើម្បី​ឲ្យ​អ្នកដើរលេង​ពិធីអុំទូក​ងាយស្រួល​ស្វែង​រក​ធុងសំរាម ដែល​នេះជា​យុទ្ធនាការ​របស់​គម្រោង «ភ្នំពេញស្អាត» ចង់​ឲ្យ​គ្រប់​គ្នា​​ចូលរួម​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ នៅ​ពិធី​បុណ្យ​អុំទូក កុំឱ្យពេលបញ្ចប់ពិធីទៅ បន្សល់ទុកសំរាមពាសពេញទីលានបុណ្យអុំទូក។

ទន្ទឹមនឹង​នេះ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែនេះក្រុមការងាររបស់ គម្រោង «ភ្នំពេញស្អាត» ​មិនត្រឹមតែបានដាក់ប៉េងប៉ោងដ៏ស្រស់បំព្រងនៅតាមធុងសំរាម​ទេ តែក៏បានរៀបចំដាក់ស្តង់នៅតាមបណ្ដោយសួនច្បារមាត់ទន្លេទល់មុខផ្លូវ 178 ផងដែរ​ ដើម្បីធ្វើសកម្មភាពសប្បាយៗជាច្រើន​ ទទួលបងប្អូនជនរួមជាតិឱ្យចូលរួមកម្សាន្ត និងទទួលយកសារអប់រំមានតម្លៃ៕​