ដឹងទេ​ ព្រឹត្តិ​ការណ៍​នេះ​ប្រមូល​លុយ​បាន​មិន​ស្ទើរ​ទេ​ណា៎​​ យក​ទៅ​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទៀត​ផង​​

0
71

ក្រុមការងារតំណាងសណ្ឋាគារឋានសួគ៌ សុខា នៅថ្ងៃទី០៧ ខែវិច្ឆិកា​ ឆ្នាំ២០១៩ បាននាំយកថវិកា ៥,០០០ដុល្លារ និងទឹកសុទ្ធ ១០០កេស​ ដែលប្រមូលបានពីការរៀបចំពព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង​ និងប្រណាំងកង់លើភ្នំបូកគោ កាលពីថ្ងៃទី២៦-២៧ ខែតុលាកន្លងទៅថ្មីៗនេះ​ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ឋា។​

លោក កែវ សិទ្ធ ប្រធានផ្នែកលក់ នៃសណ្ឋាគារសុខា បានឱ្យដឹងថា ព្រឹត្តិការណ៍សប្បុរសធម៌នេះ ត្រូវបានផ្ដួចផ្ដើមគំនិត និងអនុញ្ញាឲ្យរៀបចំដោយអ្នកឧកញ៉ា សុខ គង់ ដើម្បីស្វែងរកមូលនិធិជួយដល់កុមារកម្ពុជា ទទួលបានការព្យាបាល ហើយថវិកាប្រមូលបានពីការរត់ពាក់កណ្ដាលម៉ារ៉ាតុង និងប្រណាំងកង់លើភ្នំបូកគោនេះ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here