ក្រុមបឹងកេត លើកពានជើងឯក​ Hun Sen Cup ឆ្នាំ២០១៩​ នេះបាត់…​ ដឹងទេ ក្រុមបឹងកេត ព្យាយាមប៉ុន្មានឆ្នាំ?​

0
115

ការប្រយុទ្ធលើទីលានបាល់ទាត់​ ក្រុមកីឡាករម្នាក់ៗខំប្រឹងឡើងអស់ពីដៃពីជើង​ នៅទីបំផុតទៅ​ ដំណាក់កាលប៉េណាល់ទីបានឈានចូលមកដល់​ ក្រុមបឹងកេត​ បានយកឈ្នះ​ ក្រុមព្រះខ័នរាជស្វាយរៀង ដោយគ្រាប់បាល់​ ៥-៤ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ១-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ​ នៅកីឡដ្ឋាន RSN កាលពីយប់​ ថ្ងៃទី០៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ ធ្វើឱ្យក្រុមបឹងកេត​ គ្រងតំណែងជើងឯកពាន Hun Sen Cup ឆ្នាំ២០១៩ នេះ (ពានរង្វាន់សម្ដេចតេជោ​ ហ៊ុន​ សែន)។ ​

នេះជាការខំប្រឹងប្រែងអស់រយៈពេល៧ឆ្នាំរបស់ក្រុមបឹងកេត​ ទម្រាំបានក្លាយជាម្ចាស់ជើងឯក​,​ ពិតជា​ មិនងាយពេកនោះទេ​ ខណៈពានរង្វាន់ជើងឯកពាន Hun Sen Cup ឆ្នាំ២០១៩ ត្រូវទទួលបាន មេដាយមាស, ប្រាក់រង្វាន់អមចំនួន ៨០លានរៀល គ្រាដែលជើងឯករង ព្រះខ័នរាជស្វាយរៀង ទទួលបាន ៤០លានរៀល ខណៈក្រុមលេខ៣ ស្ទួន គឺក្រុមវិសាខា និងភ្នំពេញក្រោន ទទួលបានប្រាក់រង្វាន់ ១០លានរៀលស្មើៗគ្នា។​

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ធំ Hun Sen Cup​ នេះ​ គឺប្រើប្រាស់តែធនធានកីឡាករក្នុងស្រុកប៉ុណ្ណោះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ បានឧបត្ថម្ភថវិកាផ្ទាល់ចំនួន ៥ម៉ឺនដុល្លារ សម្រាប់ចំណាយក្នុងការរៀបចំការប្រកួត​ ដើម្បីលើកស្ទួយវិស័យកីឡា៕​