ថ្ងៃនេះ នាង ធី​ សុវណ្ណថា​ និង​ លោក​ ផែ ​សុវណ្ណរិទ្ធ​ រៀប​ការ​ ស្រាប់​តែ​មាន​នារី​ម្នាក់​យំ​សោក​ និង​ជេរ​ដៀល​ត្មះ…​

0
209

Posted by Idol Piseth on Thursday, 31 October 2019

យោងតាមវីដេអូមួយដែលបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកលោក ហេង ឡុង ស្វាមីនាង ចន ចន្ទលក្ខិណា ប្រធានសមាគមន៍សិល្បករបានឱ្យដឹងថា មានស្ត្រីម្នាក់ដែលជាសិល្បការិនីដែរ ឈ្មោះ យ៉ា បានទូរស័ព្ទមក ហេង ឡុង ហើយបានយំរៀបរាប់ និងអះអាងថា ខ្លួនជាប្រពន្ធលួចលាក់របស់ លោក ផែ សុវណ្ណរិទ្ធ ដែលកំពុងរៀបការជាមួយនាង ធី សុវណ្ណថា នៅថ្ងៃនេះ (០១.១១.២០១៩) សូមជួយរកយុត្តិធម៌ឱ្យនាងផង។

ស្ត្រីរូបនេះនិយាយទូរស័ព្ទយំត្អូញត្អែរផង និងជេរដៀលត្មះ លោក ផែ សុវណ្ណរិទ្ធ ផង អះអាងថា រូបនាង និង លោក ផែ សុវណ្ណរិទ្ធ បានទាក់ទងគ្នារយៈពេល៩ឆ្នាំហើយ , ហើយថា លោក ផែ សុវណ្ណរិទ្ធ បោកទាំងកាយ បោកទាំងចិត្ត និងបោកទាំងលុយនាង ដោយសន្យាថា នឹងទិញផ្ទះរស់នៅជាមួយគ្នា… តែទីបំផុត លោក ផែ សុវណ្ណរិទ្ធ បែរជាទៅរៀបការជាមួយ នាង ធី សុវណ្ណថា ទៅវិញ គឺជាប្រុសបោកប្រាស់នាង។

ស្ត្រីរូបនេះថែមទាំងបាននិយាយថា ខ្លួនមានភស្តុតាងគ្រប់បែបយ៉ាង ដែលបញ្ជាក់ថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហាជាមួយនឹង លោក ផែ សុវណ្ណរិទ្ធ ដែលជាអនាគតស្វាមីនាង ធី សុវណ្ណថា ទៀតផង ។ ទន្ទឹមគ្នានេះដែរ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ គឺជាថ្ងៃរៀបមង្គលការរបស់នាង ធី សុវណ្ណថា ជាមួយលោក ផែ សុវណ្ណរិទ្ធ នៅតំបន់អារ៉ែង ទឹកដីខេត្តកោះកុង។

ករណីនេះនឹងបើកវាំងននខ្មៅកាន់តែច្បាស់ថែមទៀត ខណ:លោក ហេង ឡុង និងសាមីខ្លួនឈ្មោះ យ៉ា ប្រមូលភស្ដុតាងគ្រប់គ្រាន់ក្នុងពេលឆាប់ៗនេះ និងចាត់ការតាមរបៀបណាមួយ…៕

LEAVE A REPLY

Please enter your comment!
Please enter your name here