ចេះតែ​ផ្អើល​ថា​ ពលករ​កម្ពុជា​នៅថៃ​ សំរុក​ចូល​កម្ពុជា​វិញ​​ដោយ​ថៃ​បណ្ដេញ​!​​ ស្ថាន​ទូត​កម្ពុជា​បញ្ជាក់​ហើយ​ គឺ​អត់​ទេ​

0
200

មន្ត្រីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ​ នៅព្រឹកថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ២០១៩​ បានអះអាងថា ភាគីថៃកំពុងតែដំណើរការបន្តទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារជូនដល់បងប្អូនពលករកម្ពុជាឱ្យអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃបន្តទៀតរហូតដល់ឆ្នាំ២០២២។

មន្ត្រីស្ថានទូតកម្ពុជា នៅបានផ្ដាំផ្ញើទៀតថា សូមបងប្អូនពលករទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងបន្តអនុវត្តការងារជាធម្មតា កុំជឿតាមការផ្សព្វផ្សាយ និងការញុះញង់ របស់សារព័ត៌មានមួយចំនួន ដែលជាហេតុបង្កឲ្យបងប្អូនខាតបង់ថវិកា ពេលវេលា និងអាចត្រូវនិយោជកបញ្ឈប់ពីការងារ ដោយសារតែជ្រួលជ្រើមមិនរកប្រភពព័ត៌មានច្បាស់លាស់។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ដែល iDol Media ទទួលបាន​ បញ្ជាក់ថា បច្ចុប្បន្នពលករខ្មែរនៅក្នុងប្រទេសថៃ កំពុងបម្រើការងារតាមធម្មតា ពុំមានការធ្វើដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញយ៉ាងគំហុក ដូចដែលសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយនោះទេ៕