មិនធម្មតា​បែកធ្លាយ​​ លោក​ ឈូ ប៊ុនរឿង ​ប្រធាន​មន្ទីរ​អប់រំ​​ខេត្ត​បន្ទាយ​មានជ័យ​​ កិបកេង​ថវិកា​ជាតិ​រាប់​រយ​លាន​រៀល!​​

0
150

ប្រភពព័ត៌មានជាច្រើនទិស​ ទាំងក្រុមមន្ត្រី​ និងប្រជាពលរដ្ឋ​ បានខ្សឹបខ្សៀវគ្នា បង្ហើប​អំពីរឿងអាស្រូវ របស់ លោក​ ឈូ​ ប៊ុនរឿង​ និងលោកស្រី ផ្លុង គឹមហួន ជាប្រធាន-​អនុប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ​ កិបកេងថវិកាជាតិរាប់រយលានរៀលក្នុងចំណោមថវិកាចំណាយរបស់ជាតិ ជាង៣០០០លានរៀល ទៅលើវិស័យអប់រំ​ សម្រាប់ទិញសម្ភារ:ការិយាល័យ-​សិក្សា​ និងកសាងអគារសិក្សា។

បើតាមការបង្ហើបប្រាប់ពីក្រុមមន្ត្រី ឱ្យ iDol Media ដឹងថា​ ការកិបកេងលុយជាតិនេះ​ គឺលោក​ ឈូ​ ប៊ុនរឿង​ និងលោកស្រី ផ្លុង គឹមហួន ជាប្រធាន-​អនុប្រធានមន្ទីរអប់រំ​ លេបយក​ថវិកាជាតិ​សម្រាប់ចំណាយ​ទៅលើវិស័យអប់រំ​ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្នុងខេត្តបន្ទាយមានជ័យនេះតែម្ដង, ហើយការលេបយកលុយជាតិនេះទៀតសោត គឺ លោក​ ឈូ​ ប៊ុនរឿង ចាប់ផ្ដើមបន្ទាប់ពីលោកចូលកាន់តំណែងថ្មី​​ជាប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៨, មានន័យថា​ ការធ្វើរឿងពុករលួយនេះ​ គឺមិនឱ្យគ្រូៗក្នុងខេត្តខកចិត្តឡើយ។ 

មន្ត្រីស្មោះត្រង់​ បានបញ្ជាក់ថា​ ការចំណាយមិនប្រក្រតីរបស់មន្ទីរអប់រំ​ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០១៩ រួមមាន ៖ ១-​ការទិញម៉ាស៊ីនថតចម្លង និងម៉ាស៊ីព្រីនធ័រ អស់ប្រាក់ជាង៩០០លានរៀល , ២-​ ការចំណាយទិញ តុកៅអី សិស្សបឋមសិក្សា និងមធម្យម អស់ប្រាក់ជាង៣០០លានរៀល , ៣-​ ទិញក្រដាសរ៉ាម ទឹកថ្នាំម៉ាស៊ីនព្រីនធ័រ ទឹកថ្នាំថតចម្លង ក្រណូ សឺមី ប៊ិច អស់ប្រាក់ជាង១២០លានរៀល , ៤-​ ទិញខោអាវកីឡា ស្បែកជើង បាល់ទាត់ បាល់ទះ ចំណាយអស់ប្រាក់ជាង៩០លានរៀល។

ក្រុមមន្ត្រីនិយាយថា​ នៅមានការកិបកេងលើការចំណាយផ្នែកសំណង់អស់ប្រាក់ខ្ទង់១.៩០០លានរៀលទៀត ប៉ុន្តែតួលេខនៃការចំណាយនេះ ទឹកប្រាក់ចំណាយមួយចំនួនធំ ត្រូវបានគេសង្ស័យ ចំណាយមិនប្រក្រតី។

ទាក់ទិនករណីនេះ​ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ​ យុវជន និង កីឡា ខេត្តបន្ទាយមានជ័យ បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងខ្លីផងដែរថា ការលើកឡើងនេះ​ មិនពិតទេ។

ជាការចូលរួមរបស់មហាជន បានលើកឡើងថា​ ពិតមែនតែប្រភពព័ត៌មានគ្រាន់តែជាការលើងឡើងមែន​ ប៉ុន្តែយើងតោងយល់​ថា​ បើមានផ្សែង​ គឺច្បាស់ជាមានភ្លើងហើយ​ ដូច្នេះ សូមឱ្យក្រសួងអប់រំ យុវជន​ និងកីឡា​ មេត្តាដាក់មន្ត្រីអធិការកិច្ចចុះស្រាវសជ្រាវរឿងនេះ​ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ សូមចាត់ការតាមនីតិវិធីផងដែរ។​ សម្រាប់ iDol  Media  វិញ​ ចាត់ទុកថា​ ប្រភពលេចឮនេះ​ ជាការជូនដំណឹងទៅក្រសួងអប់រំ​ ដើម្បីស្រាវជ្រាវរកការពិត​ និងយុត្តិធម៌ទាំងសងខាង​ សម្រាប់លាងជម្រះកិត្តយសរបស់​ ​លោក​ ឈូ​ ប៊ុនរឿង​ និងលោកស្រី ផ្លុង គឹមហួន ជាប្រធាន-​អនុប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ​។​

ករណីនេះ iDol Media រង់ចាំការបំភ្លឺបកស្រាយដោយរីករាយ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស លោក​ ឈូ​ ប៊ុនរឿង​ និងលោកស្រី ផ្លុង,​ ហើយយើងសន្យាថា ប្រសិនបើភាគីក្រុមមន្ត្រីស្មោះត្រង់ និងប្រជាពលរដ្ឋ មានព័ត៌មានច្បាស់ការណ៍យ៉ាងណាទៀតនោះ យើងក៏នឹងផ្សាយជាបន្តទៀតផងដែរ៕​​ (ផ្សាយពាណិជ្ជកម្ម​ និងព័ត៌មានផ្សេងៗ Tel : 011 70 37 37 , 097 9000 160.)​

LEAVE A REPLY

Please enter your comment!
Please enter your name here