ប្រធានាធិបតី​ហុងគ្រី​ អញ្ជើញ​ដល់​សៀមរាប​ដើម្បី​ទស្សនា​អច្ឆរិយ​វត្ថុ​នៃ​ប្រាង្គ​ប្រាសាទ​​ និង​កន្លែង​សំខាន់ៗ​

0
39

លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញទៅទស្សនាប្រាសាទនានាក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួននៃខេត្តសៀមរាប​ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ​ ខណៈបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា​ រយៈពេល៤ថ្ងៃ​ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ។​

កំលុងអញ្ជើញដល់កម្ពុជា​ លោកប្រធានាធិបតី និងភរិយា​ បានចូលគាល់ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង និងជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងមានជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។​

សូមបញ្ជាក់ថា​ លោកប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញដល់កម្ពុជានៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។ ខណៈអញ្ជើញដល់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ​ ត្រូវបានប្រកាសស្វាគមន៍ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គួររំលឹកថា​ កាលពីអំឡុងទស្សនកិច្ចនៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីហុងគ្រី Janos Ader មួយចំនួនផងដែរ​ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហុងគ្រី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here