កុំថា​តាហោ​មិន​បាន​ប្រាប់​ណា៎!​​ ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ចាប់​ពីថ្ងៃ​ទី០១​​ ដល់​​ ថ្ងៃទី​០៧​ ខែ​វិច្ឆិកា​

0
105

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែល iDol Media ទទួលបាននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ឱ្យដឹងថា​ កម្ពុជានឹងទទួលឥទ្ធិពលសម្ពាធទាបសកម្ម ធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយជាបន្ដបន្ទាប់ ក្នុងតំបន់វាលទំនាកណ្ដាល និងតំបន់មាត់សមុទ្រ ក្នុងកម្រិតបង្គួរទៅច្រើន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រសួងធនធានទឹក និងឧតុនិយម បានពន្យល់ថា ការព្យាករណ៍សម្ពាធទាបសកម្មនេះ នឹងវិវត្តខ្លួនជាលំដាប់ទៅជាកូនព្យុះ (Tropical Storm) ទី២២ មានឈ្មោះថា ម៉ាត់ម៉ូ (MATMO) ហើយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កូនព្យុះនេះ នឹងធ្វើដំណើរទៅដល់ភាគខាងត្បូងវៀតណាម ហើយនឹងបន្ថយឥទ្ធិពលរបស់វាទៅជាសម្ពាធទាបសកម្ម (Active Low) វិញ នៅពេលធ្វើដំណើរកាត់លើភាគខាងត្បូងកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។​

សញ្ញាអាកាសធាតុខាងលើនេះ​ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាដំណឹង ជាពិសេស ក្រុមអ្នកនរសាទ​ ក្រុមអ្នកធ្វើដំណើរតាមទូក ការណូត និងជលយានតូចៗ សូមប្រុងប្រយ័ត្នផង៕​