ការងារ​សម្បូរ​ដល់​.ក​ផ្ដល់​ឱ្យ​អ្នក​ស្វែង​រក​​ កុំ​ប្រាប់​ថា​អត់​ការ​ងារ​ធ្វើ​ណា៎​ តស់​​ ចូល​មើល​ឱ្យ​ដឹង!​​

0
112

ព្រឹត្តិការណ៍ប្រចាំឆ្នាំ​ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩» នឹងត្រូវបានរៀបចំឡើង​ ដើម្បីស្រួលដល់និយោជក ផ្តល់ការអប់រំបណ្តុះបណ្តាលដល់អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ក្នុងការទទួលបានឱកាសការងារជាង២ម៉ឺនកន្លែង ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។

នេះជាឱកាសល្អកម្រមាន​ ការងារសរុបជាង២ម៉ឺនកន្លែង នឹងត្រូវបានផ្តល់ដោយក្រុមហ៊ុន/សហគ្រាសធំៗជាង ១៥០ មកពីវិស័យសំខាន់ៗដូចជា ៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារ​ និងបដិសណ្ឋារកិច្ច, ទូរគមនាគមន៍, ការអប់រំ​ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ, កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជននៅក្នុងបញ្ជរសរុបចំនួន៣០០។

ពិព័រណ៍នេះ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានរយៈពេលពីរថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យ ទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ ព្រឹក ដល់ ៨យប់ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។​

បើមិនយល់អំពីព្រឹត្តិការណ៍នេះ​ សូមសាកសួរបន្ថែម​ ទាក់ទងលេខទូរស័ព្ទ 017 871 807, 096 2155 162 គេហទំព័រ www.nea.gov.kh ឬទំព័រ Facebook របស់ NEA neakhmer៕​

LEAVE A REPLY

Please enter your comment!
Please enter your name here