មើល​លក្ខណៈ​ជ្រើស​រើស​គូពិសេស!​ បាល់នេះ​ Liverpool​ នៅស៊ី​ Tottenham​ ជា​បន្ត​ទៀត

0
131

ក្រុមកំពូលតារាង Liverpool នឹងស្វាគមន៍ក្រុម Tottenham Hotspur នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩នេះ​ វេលាម៉ោង ២៣៖៣០នាទី (ម៉ោងនៅកម្ពុជា) ខណៈការប្រកួតក្របខណ្ឌ English-Premier League បានឈានដល់សប្ដាហ៍ទី១០ ហើយ​ ដោយក្រុមនីមួយៗ បានត្រៀមខ្លួនយ៉ាងល្អ ដើម្បីដណ្ដើមយក ៣ពិន្ទុ។

ចំណាត់ថ្នាក់ក្នុងតារាង EPL សប្ដាហ៍ទី៩៖
-Liverpool ឈរលេខ១ (មាន ២៥ពិន្ទុ)
-Tottenham Hotspur ឈរលេខ៧ (មាន ១២ពិន្ទុ)

កីឡាករដែលអាចជាប់ជម្រើស ១១នាក់ដំបូង៖
-Liverpool (អ្នកចាំទី៖ Alisson; ខ្សែការពារ៖ Arnold, Matip, Van Dijk, Robertson; ខ្សែបម្រើ៖ Fabinho, Wijnaldum, Henderson; ខ្សែប្រយុទ្ធ៖ Salah, Firmino និង Sadio Mane)។
-Tottenham Hotspur (អ្នកចាំទី៖ Gazzaniga; ខ្សែការពារ៖ Aurier, Sanchez, Vertonghen, Davies; ខ្សែបម្រើ៖ Ndombele, Sissoko, Lamela, Alli, Son; ខ្សែប្រយុទ្ធ៖ Harry Kane)។

ប្រកួតសប្ដាហ៍ទី៩ របស់ក្រុមទាំងពីរ៖
-Manchester United ១-១ Liverpool
-Tottenham Hotspur ១-១ Watford

Liverpool ទើបតែរកបានជ័យជម្នះលើក្រុម Genk ដោយលទ្ធផល ៤-១ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Champions League នៅពាក់កណ្ដាលសប្ដាហ៍នេះ ធ្វើឱ្យពួកគេកាន់តែមានទំនុកចិត្តក្នុងការប្រកួតទល់នឹង Spurs។ ចំណែក Spurs ក៏មិនចាញ់ក្រុមហង្សក្រហមដែរ ដោយទើបតែលត់ក្រុម FK Crvena Zvezda របស់ប៊ែលហ្សិក ដោយលទ្ធផល ៥-០ នៅ Champions League ដូចគ្នា៕​

LEICESTER, ENGLAND – SEPTEMBER 21: Erik Lamela of Tottenham Hotspur in action during the Premier League match between Leicester City and Tottenham Hotspur at The King Power Stadium on September 21, 2019 in Leicester, United Kingdom. (Photo by Laurence Griffiths/Getty Images)