ម៉ុងហ្គោលី នឹងជួបគោព្រៃកម្ពុជា​ ថ្ងៃ​ទី​១៤​​ ខែ​វិច្ឆិកា​,​ តស់​ ចូលខុមមិន តើក្រុមណាខ្លាំងជាង?​

0
139

ម៉ុងហ្គោលី ​អាច​ចាត់​ទុក​ថា​ជា​ក្រុម​ល្មម​មួយ​សម្រាប់​គោព្រៃកម្ពុជាផងដែរ​ ព្រោះបើតាមការស្ទង់សមត្ថភាព មិនស៊ីសងគ្នានោះទេ​ អ្វីដែលនឹងធ្វើឱ្យល្អមើលនោះ​ គឺក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ុងហ្គោលី ​នឹង​មក​សាក​ជើង​ជាមួយ​ក្រុម​គោ​ព្រៃ​កម្ពុជា ​នៅ​ថ្ងៃ​ទី​១៤​​ ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ខាង​មុខ​នេះ។  

បើពិនិត្យតារាងបច្ចុប្បន្ន​ ​ក្រុម​ម៉ុងហ្គោលី​ ​នៅ​លេខ​១៨៣ ​ក្នុង FIFA Ranking ហើយ​ការ​ប្រកួតខាងមុខ​នេះ គឺ​ដើម្បី​កម្ដៅ​សាច់​ដុំ ​មុន​កម្ពុជា​ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ហុងកុង​​ នៅ​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៩​ ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022  (តស់​ ចូលខុមមិន តើក្រុមណាខ្លាំងជាង)។  

សកម្មភាពប្រកួតរបស់ក្រុម​ម៉ុងហ្គោលី​ ​ពួកគេ​ជម្រុះ World Cup ​ដូច​គ្នា ​ដោយ​នៅ​ពូល F ,​ ​​ឆ្លង​កាត់​៤ ​ប្រកួត​ដូច​កម្ពុជា​ដែរ ប៉ុន្តែ​ក្រុម​នេះ​មាន​៣​ពិន្ទុ ​ដោយសារ​តែ​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា ​បាន​១-០ ​នៅ​ប្រកួត​ទី​១ ​មុន​ពេល​ចាញ់​ក្រុម​តាហ្ស៊ីគីស្ថាន ១-០ ​,​ ចាញ់​ជប៉ុន ៦-០ ​និង​ចាញ់​សាធារណរដ្ឋ​គៀហ្គីហ្សី​ ២-១៕

PHNOM PENH-CAMBODIA- Match photo during AFF Suzuki Cup 2018 Final Rounds group A between Cambodia vs Laos at the Olympic Stadium on November 20, 2018. Picture by Thananuwat Srirasant/Lagardere Sport.