សារលិខិតជូនពរ ពី ឯកឧត្តម ឧកញ៉ា ឆាយ សុធា និង លោកជំទាវ ព្រមទាំងសហការី ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន

0
489

សូមអបអរសាទរ ក្នុងទិវាដ៏មានសោមនស្សរីករាយ នាឱកាសពិធីចូលឆ្នាំសាកល ឆ្នាំ២០២១ នេះ ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឧត្តមភរិយានៃសម្ដេច។

រំពេចសោះ ស្រាប់តែ២២ឆ្នាំបានកន្លងផុតទៅ ( បញ្ចប់អង្គការចាត់តាំងខ្មែរក្រហមក្នុងឆ្នាំ១៩៩៨) ធ្វើឲ្យខ្ញុំបាទ នឹកឃើញដល់អនុស្សាវរីយ៍គ្រប់សកម្មភាពដឹកនាំប្រទេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាពិសេស ភារកិច្ចដ៏មោះមុតមួយ គឺសម្ដេចបានដឹកនាំក្រុមការងារចុះទៅដល់ ខេត្ត ប៉ៃ លិន ដើម្បីផ្លាស់ប្ដូរខោអាវយោធារបស់ក្រុមខ្មែរក្រហម ឱ្យស្លៀកពាក់ខោអាវយោធារបស់កងយោធពលខេមរភូមិន្ទនៃរាជរដ្ឋាភិបាលវិញ ហើយគ្រានោះសម្ដេចបានបញ្ជាក់ថា ” បើខ្ញុំបរាជ័យ ឬគ្រោះថ្នាក់ដល់ជីវិត គឺស្លាប់តែខ្ញុំម្នាក់ប៉ុណ្ណោះ តែបើខ្ញុំជោគជ័យវិញ គឺខ្ញុំជោគជ័យ និងនាំមកនូវសន្តិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេស ” ( ត្រូវបានប្រជាពលរដ្ឋចាត់ទុកថា ជាប្រសាសន៍ពេជ្រ )។

សរណ:ទាំងនេះ ញ៉ាំងឱ្យចិត្តខ្ញុំបាទ និងក្រុមគ្រួសារ ស្ញប់ស្ញែង សម្ដែងការដឹងគុណដ៏ជ្រាលជ្រៅ ស្មោះអស់ពីដួងចិត្ត គោរព ស្រឡាញ់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចឧត្តមភរិយា គឺសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមលំអោនកាយគោរព ជូនសព្ទសាធុកាពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឧត្តមភរិយានៃសម្ដេច គឺសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារ កូនៗ ចៅៗ ជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ប្រកបដោយសិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរ ដើម្បីដឹកនាំប្រទេសជាតិ កាន់ចង្កូតនាវាកម្ពុជា ដឹកនាំប្រជារាស្រ្ដ ឆ្ពោះទៅអភិវឌ្ឍន៍ និងសុភមង្គល តរឿងទៅ ។

គោរពជូនពរ ពី

  • ឯកឧត្តម ឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន ឌី អិល អេ ( Diamond Lucky Asia ) និង លោកជំទាវ ព្រមទាំងសហការី
  • ជឿង យសវុឌ្ឍ ប្រធានក្រុមមេធាវី ឌី អិល អេ ( Diamond Lucky Asia ) និងក្រុមមេធាវី ព្រមទាំងសហការីទាំងអស់ ។