សារលិខិត គោរពជូនពរ ពី ឯកឧត្តម ឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA ជំទាវភរិយា និងក្រុមគ្រួសារ ចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត

0
587

សូមអបអរសាទរ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលទើបត្រូវបានគណ:អចិន្រ្តៃយ៏ នៃគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងដំឡើងឋានៈ ពីសមាជិក ទៅជាអនុប្រធានគណៈចលនាមហាជននៃគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ក្នុងសកម្មភាពដឹកនាំកងកម្លាំងយោធា ជាពិសេស កងទ័ពជើងគោក ក្នុងការការពារសន្តិសុខសុវត្ថិភាព ជាពិសេសការពារសន្តិភាព ជូនប្រជាពលរដ្ឋក៏ដូចជាសង្គមជាតិទាំងមូល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដ៏សស្រាក់សស្រាំ ជាការឆ្លុះបញ្ចាំងនូវភាពមោះមុត ឈ្លាសវៃ ជាមោទនភាពសម្រាប់កូនខ្មែរទាំងអស់គ្នា ដែលមានមេដឹកនាំប្រកបដោយគតិបណ្ឌិត។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា ខ្ញុំបាទ ឆាយ សុធា អគ្គនាយកក្រុមហ៊ុន ឌី អិល អេ ( DLA ) ជំទាវភរិយា កូនៗ ក្រុមគ្រួសារ និង លោក ជឿង យសវុឌ្ឍ ប្រធានក្រុមមេធាវី ឌី អិល អេ ( DLA ) ក្រុមមេធាវី ព្រមទាំងសហការីទាំងអស់ សូមលំអោនកាយគោរព ជូនសព្ទសាធុកាពរ ចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និហភរិយា កូនៗ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ប្រកបដោយសិរីសួស្ដីជ័យមង្គល វិបុលសុខមហាប្រសើរ ដើម្បីដឹកនាំការងារយោធា និងកិច្ចការសង្គម ឲ្យកាន់តែសម្រេចបានជោគជ័យ រុងរឿងតរៀងទៅ។

គោរពជូនពរពី

ឯកឧត្តម ឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន ឌី អិល អេ ( DLA ) ជំទាវភរិយា កូនៗ ក្រុមគ្រួសារ និង លោក ជឿង យសវុឌ្ឍ ប្រធានក្រុមមេធាវី ឌី អិល អេ និងក្រុមមេធាវី ព្រមទាំងសហការីទាំងអស់ ។