ហិង្សាដ៏ផ្អើលនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ មហាជនលើកឡើងថា អាជ្ញាធរ ទុកភ្លើងឲ្យឆេះសន្ធោសន្ធៅ ទើបបញ្ចេញឡានទឹកទៅតាមក្រោយ

0
511

ករណីហិង្សាប្រើកណ្ដាប់ដៃ ដុំថ្ម និងកាំភ្លើង បណ្ដាលឱ្យរបួសលើគូភាគីវាទប្បដិវាទទាំងសងខាង ហើយផ្អើលកក្រើកពេញបណ្ដាញផ្សព្វផ្សាយ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានញ៉ាំឲ្យកើតមានសំណួរជាច្រើនពីមជ្ឈដ្ឋានមហាជន ខណៈពេលសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនដំបូងតែខាងភាគីប្រជាពលរដ្ឋ ឯខាងភាគី លោក ភឺន ផល្លា មិនបានឃាត់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃបន្ទាប់ពីហេតុការណ៍ផ្ទុះហិង្សា គឺថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានស្វែងរកឃាត់ខ្លួនមនុស្សសរុប ៨នាក់ ហើយក្នុងនោះតាមប្រភពព័ត៌មានថា មានមនុស្សរបស់ភាគីលោក ភឺន ផល្លា ៣នាក់។

មហាជនលើកជាសំណួរថា ÷

១- ហេតុអ្វីសមត្ថកិច្ច ស្វែងរករហ័ស ឆាប់ឃើញ តែចំពោះប្រជាពលរដ្ឋស្លូតត្រង់គ្មានអំណាច ហើយឃាត់ខ្លួនប្រឹបៗ, តែក្រោយមក ភាគីខាង លោក ភឺន ផល្លា ក៏ត្រូវបានសមត្ថកិច្ច ស្វែងរកឃាត់ខ្លួនផងដែរ គឺឃាត់បានចំនួន ៣នាក់ ពាក់ព័ន្ធនឹងការប្រើកាំភ្លើងបាញ់ប្រជាពលរដ្ឋឲ្យរងរបួស (ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានប្រតិកម្មពីមហាជន) ។

២- បើថាដីតំបន់នោះ ស្ថិតក្នុងការការពាររបស់ក្រសួងបរិស្ថាន ហេតុម្ដេចក៏ក្រុមបក្ខពួក លោក ភឺន ផល្លា មានសិទ្ធិអំណាចទៅហាមឃាត់ ឬបណ្ដេញប្រជាពលរដ្ឋចេញពីទីនោះ ? ការអនុវត្តស្របច្បាប់ វាគួរតែមន្ត្រីអាជ្ញាធរ និងស្ថាប័នក្រសួងបរិស្ថានជាអ្នកសម្រេច។

៣- អាជ្ញាធរខេត្តព្រះសីហនុ បានជូនដំណឹង យោលើលិខិតនេះ យោងលើលិខិតនោះ ជាពិសេសលិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ របស់ រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ដឹងរឿងវិវាទនេះដែរ ហេតុម៉េច មិនរកវិធីទប់ស្កាត់មុន បែរជាឲ្យមានរឿងអីហ្នឹងសារកើតឡើងហើយ ទើបចេញចំណាត់ការតាមក្រោយ ?

យោងលិខិតខាងក្រោមនេះ សបញ្ជាក់ថា អាជ្ញាធរខេត្តព្រះសីហនុ បានដឹងរឿងនេះច្បាស់ជាងគេ… សូមអានលិខិរបស់អាជ្ញាធរខេត្តព្រះសីហនុ ដូចខាងក្រោម ÷