តារាម៉ូដែល​ប្រុស​កម្ពុជា​ ជាប់​ចំណាត់​ថ្នាក់​២​រង្វាន់​​ ក្នុង​​កម្មវិធី​ប្រកួត​ Mister Working​ Man​ International​ 2019​

0
224

តារា​សម្ដែងប្រុស និង​ជា​តារាម៉ូដែល​កម្ពុជា លោក ណារ៉ុង រ៉ាត់ បានទទួលជ័យជំនះ២​ក្នុង​កម្មវិធីប្រកួត Mister Working Man International 2019 (ប្រុសស្អាតសង្ហា) នៅតីក្រុងបាងកក​ ​​ប្រទេស​ថៃ (ថតរូបអនុស្សាវរីយ៍ជាមួយបវរ​កញ្ញា​ថៃ)។​

ជ័យ​ជំនះ​២​ដែល​ប្រុស​ស្អាត​របស់​កម្ពុជា​សម្រេច​បាន​នោះ​ គឺ​ទី​១ ជាប់ចំណាត់​ថ្នាក់​លេខ​៤ ​ក្នុងកម្មវិធី ខណៈ​ម្ចាស់​ផ្ទះ​ថៃ​ ​ជាប់ត្រឹម​ចំណាត់​ថ្នាក់​លេខ​៥​ប៉ុណ្ណោះ, រីឯ​ជ័យ​ជំនះ​ទី​២​ ទទួល​បាន​ពាន​ជា​បុរស​ឯក​ថត​រូប​ស្អាត​​ ខណៈមាន​បេក្ខជន​១៥​ប្រទេស​ចូល​រួម ដូច​ជា​ថៃ វៀតណាម សហរដ្ឋ​អាមេរិក កូឡំប៊ី និង​ហ្វីលីពីន​ជា​ដើម។

ចំណែកបុរសស្អាតសង្ហា​ ដែលជាប់ចំណាត់​ថ្នាក់​លេខ​១ បាន​ទៅ​ហ្វីលីពីន ឯសហរដ្ឋ​អាមេរិក​លេខ២ កូឡុំប៊ី​លេខ៣ ហើយ​លោក​តំណាង​កម្ពុជា ​ជាប់​លេខ​៤ , ឯ​ថៃ​ម្ចាស់​ផ្ទះ​ថៃជាប់លេខ ៥។​ ក្នុងការប្រកួតកាលពីប៉ុន្មានថ្ងៃមុននេះ​​ បុរសសង្ហាកម្ពុជា លោក ណារ៉ុង រ៉ាត់​ មាន​មោទកភាព​ណាស់ ដោយបាន​គ្រង​ឈុត​ព្រះបាទ​សុរិយ​វរ្ម័នទី២ ជា​ស្នាដៃ​ច្នៃ​ប្រឌិត របស់​លោក នូ សុភេន ។​ ឮ

អ្នកច្នៃម៉ូដ លោក នូ សុភេន ​និយាយថា ទោះ​មិន​ទទួល​បាន​ពាន​ក្នុង​ឈុត​តំណាង​ជាតិក៏ពិតមែន​ តែ​យ៉ាងហោច​ណាស់ លោក ណារ៉ុង រ៉ាត់​ និង​ឈុត​ព្រះបាទ​សុរិយ​វរ្ម័នទី២​ បាន​ធ្វើឱ្យ​ពិភព​លោក កាន់​តែ​ស្គាល់​ពី​វប្បធម៌កម្ពុជា​ថែមទៀត៕​