ប្រភព​មួយ​ចំនួន​ថា​​ យុនប៊ីន​​ ខ្លាច​​ ប៊ូខាវ​​ ដល់ថ្នាក់​រត់​គេច​ទៅ​ស្រុក​ចិន​វិញ​​ តែ​តាម​ការ​ពិត​មាន​រឿង​ផ្សេង​ទៅ​វិញ​​

0
237

ប៉ុន្មានថ្ងៃនេះ​ លោក Tony Chen ប្រធាន MAS FIGHT ពិភពលោក បានប្រាប់ឲ្យដឹងក្នុងថ្ងៃសន្និសីទសារព័ត៌មាន​ កាលពីថ្ងៃ២២ ខែតុលា ឆ្នាំ២០១៩​ ថា កីឡាករចិន យុនប៊ីន បានមកហោះដល់ប្រទេសថៃ​ ដើម្បីត្រៀមមកប្រកួតនៅកម្ពុជា តែក្រោយឃើញដៃគូរបស់ខ្លួនកីឡាករ​ ប៊ូខាវ មានការហ្វឹកហាត់រឹងមាំគ្មានថ្ងៃឈប់ និងបានតាំងចិត្តខ្ពស់សម្រាប់ការប្រកួតលើកទី២នេះ យុនបីន បានហោះត្រលប់ទៅស្រុកចិនវិញ​ ដោយមានពាក្យចចាមអារ៉ាមជាច្រើនថា​ យុនប៊ីន​ ខ្លាច​ ប៊ូខាវ​ ដល់ថ្នាក់រត់​។  

ជាការពិតណាស់​ កីឡាករចិន យុនប៊ីន តាមគម្រោង នឹងត្រូវប្រកួតជាមួយ ប៊ូខាវ ក្នុងកម្មវិធីប្រដាល់សេរីកម្រិតពិភពលោក ម៉ាសហ្វៃ គុនខ្មែរ នៅស្ថានីយទូរទស្សន៍ ថោន នាថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៩​ ហើយអ្វីដែលថា​ យុនប៊ីន​ បានរត់ចោលការប្រកួតដោយហោះទៅប្រទេសខ្លួនវិញនោះ​​ វាមិនទាន់ជាការពិតនៅឡើយទេ​ ព្រោះថា​ មិនទាន់ដល់ថ្ងៃកំណត់នៅឡើយ​ ហើយពាក្យចចាមអារ៉ាមនេះ​ អាចថា​ ជាការដុតកំហឹងធ្វើយ៉ាងណា​ឱ្យ យុនប៊ីន​ ក្ដៅចិត្ត…​ និងធ្វើឱ្យមហាជនអ្នកទស្សនារំជួលចិត្តចង់ដឹងការប្រកួតតែប៉ុណ្ណោះ៕​