កុំឱ្យគេថា​ ខ្វះការ​យល់ដឹង!​ អ្នកឈឺ​សន្លាក់​ និង​ឆ្អឹង​ចុះ​ខ្សោយ​ មិន​អាច​មើល​រំលង​អាហារ​ទាំង១០​​នេះ​បាន​ឡើយ​​

0
458

ជាធម្មតា​ មនុស្សពេញវ័យក្នុងសម័យនេះ​ មួយចំនួនតែងបានដឹងថា សារធាតុកាល់ស្យូម មានសារសំខាន់ក្នុងការរក្សាសុខភាពឆ្អឹងរឹងមាំ,​ ប៉ុន្តែយ៉ាងណាក៏ដោយ​ ប្រូតេអ៊ីន ប៉ូតាស្យូម, beta-carotene ម៉ាញ៉េស្យូម និងវីតាមីនផ្សេងៗដទៃទៀត​ ក៏សំខាន់ជួយធ្វើឱ្យឆ្អឹងកាន់តែរឹងមាំផងដែរ។

នរណាខ្លះដឹងថា​ អាហារប្រភេទអ្វី មានតួនាទីជំនួយឆ្អឹងធ្វើឱ្យរឹងមាំឡើង?​ តស់​ ចូលមើល កុំឱ្យគេថា យើងមិនដឹង…​ iDol Media នឹងបង្ហាញអាហារ ១០មុខ ដែលអ្នកគួរទទួលទាន ឬបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីជំនួយឆ្អឹងឱ្យកាន់តែរឹងមាំ​ ឬទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងផងដែរ។​ អាហារទាំងនេះ​ មានដូចខាងក្រោម៖​

១. ស៊ុត​ ៖​ សម្បូណ៌ វីតាមីន D ជួយរាងកាយ ស្រូបយកជាតិកាល់ស្យូមពីអាហារផ្សេងៗមកប៉ះពៅលើគ្រោងឆ្អឹង។​

២. បន្លែបៃតង៖​ សម្បូណ៌ទៅដោយជាតិកាល់ស្យូម និងវីតាមីន A ​ , មិនត្រឹមតែល្អសម្រាប់សុខភាពឆ្អឹងរឹងមាំប៉ុណ្ណោះទេ គឺជួយរាងកាយទាំងមូលទៀតផង។

៣. គ្រាប់ល្ង ៖​ សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ លុបបំាបត់ការឈឺសន្លាក់​ ជៀសផុតពីការឈឺចាប់ និងរលាក។ វាសម្បូណ៌សារធាតុចិញ្ចឹមខុសៗគ្នាជាច្រើនដែលជួយបង្កើនសុខភាពឆ្អឹង រួមបញ្ចូលទាំងផូស្វ័រ, ម៉ាញ៉េស្យូម, វីតាមីន D, វីតាមីន k និងកាល់ស្យូម។

៤. គ្រាប់អាល់ម៉ុន៖​ សម្បូរណ៌ជាតិកាល់ស្យូម រួមទាំងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយពង្រឹងសុខភាពឆ្អឹង និងទប់ស្កាត់ការឈឺសន្លាក់។

៥. ត្រីសាលម៉ុន និងត្រីសាឌីនកំប៉ុង៖​ ត្រីទាំងពីរប្រភេទនេះ មានផ្ទុកជាតិកាល់ស្យូមច្រើនបំផុតក្នុងខ្លួន សម្បូណ៌អាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ដែលមានសមត្ថភាពទប់ទល់នឹងការរលាក។ ក្រៅពីជាតិកាល់ស្យូម ត្រីសាលម៉ុន និងត្រីសាឌីន មានផ្ទុកនូវសារធាតុចិញ្ចឹមដ៏ចាំបាច់មួយទៀតសម្រាប់សុខភាពធ្មេញ និងឆ្អឹងនោះ គឺវីតាមីន D។ គួរដឹងថា​ ការរលាកភាគច្រើន គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាឆ្អឹងចុះខ្សោយ។

៦. ផ្កាខាត់ណា៖​ មានផ្ទុកវីតាមីន C ដែលដើរតួយ៉ាងសំខាន់ក្នុងការផលិតកូឡាជែន​ ជួយការពារសន្លាក់​ និងឆ្អឹងពីការរលាក។ វាជាប្រភពនៃវិតាមីន K ដើរតួនាទីជួយទប់ស្កាត់បញ្ហាបាត់បង់ម៉ាសនៃឆ្អឹងទាំងបុរសនិងស្ត្រី។

៧. ផ្លែបឺរ ៖​ សម្បូណ៌វីតាមីន K ​ រក្សាសុខភាពឆ្អឹង​, វាជួយបង្កើនជាតិកាល់ស្យូម​ និងកាត់បន្ថយការបញ្ចេញកាល់ស្យូមច្រើនពេកតាមរយៈទឹកនោម។

៨. ទឹកដោះគោស្រស់៖​ សម្បូណ៌ជាតិកាល់ស្យូម, មានផ្ទុកសារធាតុចិញ្ចឹមដទៃទៀត រួមបញ្ចូលទាំងវីតាមីន B12 វីតាមីន D និងជាតិរ៉ែ​ ដូចជាម៉ាញ៉េស្យូម ប៉ូតាស្យូម និងផូស្វ័រ​ ផងដែរ។

៩. ពោតបារាំង៖​ បរិមាណនៃសារធាតុ folate រួមទាំងវីតាមីន K នៅក្នុងពោតបារាំងជួយរក្សាសុខភាពឆ្អឹងរឹងមាំនិងមានដង់ស៊ីតេត្រឹមត្រូវទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ។

១០. ស្ពៃក្ដោប៖​ វាអាចជួយទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង​ ដោយសារតែវាមានផ្ទុកជាតិរ៉ែចាំបាច់ជាច្រើនសម្រាប់សុខភាពឆ្អឹងរឹងមាំដូចជា ជាតិកាល់ស្យូម ម៉ាញ៉េស្យូម វីតាមីន K និងម៉ង់កាណែស៕