កងទ័ព​ចិន​មាន​ការ​រីក​ចម្រើន​លឿន​​ និងខ្លាំង​ក្លា​អំឡុង​១០ឆ្នាំ​ចុង​ក្រោយ, កំពុង​សាង​សង់​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ថ្មី​ ទី៣​​ ឈ្មោះ​​ Type 002​​​

0
82

បើតាមការចេញផ្សាយរបស់​ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩​ បានឱ្យដឹងថា​ រូបភាពថ្មីៗទៀតពីប្រព័ន្ធផ្កាយរណប បានបង្ហាញឲ្យឃើញថា ប្រទេសចិនកំពុងតែញាប់ដៃញាប់ជើង ក្នុងការសាងសង់នាវាផ្ទុកយន្តហោះចម្បាំងថ្មីមួយគ្រឿងទៀត ដែលមានឈ្មោះថា Type 002 នៅលើទីលានសាងសង់នាវាដ៏ធំធេងមួយ នៅលើកោះឆាងស៊ីល (Changxing) នៃទីក្រុងសៀងហៃ ស្ថិតនៅតាមជ្រោយទន្លេយ៉ាងសេ (Yangtze)។​ ​

រូបភាពពីផ្កាយរណបទាំងនោះ ត្រូវបានថតកាលពីអំឡុងខែកញ្ញា និងទើបត្រូវបានបញ្ចេញនាពេលថ្មីៗនេះ ខណៈដែលប្រទេសក្នុងតំបន់មួយចំនួន កំពុងតែព្រួយបារម្ភអំពីការររីកចំរើន ដ៏ខ្លាំងលឿនបំផុតរបស់កងទ័ពចិន ជាពិសេសបន្ទាប់ពីធ្វើព្យុហយាត្រាយោធា នៅក្នុងខួបបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីដើមខែតុលា នេះតែម្តង។ រូបភាពបានបង្ហាញអំពីសកម្មភាព នៃការត្រៀមរៀបចំរោងជាងធំៗ និងគ្រឿងចក្រច្រើនប្រភេទ ដើម្បីដំណើរការសាងសង់នាវាដឹកយន្តហោះចម្បាំងទី ៣។

គួរបញ្ជាក់ថា នាវាដឹកយន្តហោះចម្បាំងខាងលើនេះ គឺត្រូវបានក្រុមហ៊ុនផលិតនាវាជាំងណាន (Jiangnan Shipbuilding) ជាអ្នកសាងសង់ក្រោមជំនួយរបស់ក្រុមហ៊ុនផលិតនាវារដ្ឋចិន CSSC ។ ដោយឡែកក្រុមហ៊ុនមួយទៀត ដែលមានមូលដ្ឋាននៅសៀងហៃឈ្មោះ ហ៊ូទុងចុងហ័រ (Hudong Zhonghua) ក៏ទើបតែបញ្ចប់គំរោងសាងសង់នាវាដឹកឧទ្ធម្ភាគចក្រចម្បាំងឈ្មោះ Type 075 ទម្ងន់ ៤០,០០០តោនផងដែរ ដើម្បីប្រគល់ជូនកងទ័ពប្រជាជនចិន (PLA)៕