ជំងឺគ្រុនឈីក ប៉ុនប៉ងប្រល័យលោកមែនទែនហើយ វាយចូលដល់ខេត្តបាត់ដំបង និងបន្ទាយមានជ័យ

0
114

លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា  ព្រះសង្ឃ៤៨អង្គថ្មីទៀត គង់នៅវត្តបឹងត្រស់ ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ចូលសម្រាកពេទ្យទាំងរាត្រីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានសង្ស័យកើតជំងឺគ្រុនឈីក ដោយព្រះសង្ឃជាច្រើនអង្គ មានរោគសញ្ញាគ្រុនក្តៅ ខ្លះក្តៅញាក់ វិលមុខឈឺក្បាល និងពិបាកដកដង្ហើម ប៉ុន្តែយ៉ាងណា ក្រុមគ្រូពេទ្យបានចាត់បញ្ជូនតាមរថយន្តសង្រ្គោះបន្ទាន់របស់មណ្ឌលសុខភាពអូរប្រាសាទ នាំយកទៅព្យាបាល នៅពេទ្យខេត្ត អស់ហើយ ។

មុននេះប៉ុន្មានថ្ងៃ ព្រះសង្ឃ ៤៦អង្គ គង់នៅវត្តស្វាយដង្គុំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្តៅខ្លួនលេីសពី ៣៧.៥អង្សារសេ ក្អក និងហៀរសំបោរ ជាដើម អង្គខ្លះកើតជំងឺឈីក អង្គខ្លះផ្តាសាយធំ ៕