បូជាហើយ, យុវតី ចាន់ ស្រីមាន ស្មោះត្រង់ពេក រងគ្រោះនឹងស្នេហ៍កុហក

0
694

ស្ទើរពេញមួយថ្ងៃ សពយុវតី ចាន់ ស្រីមាន ត្រូវបានធ្វើបុណ្យ និងបូជា នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២ នៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ !

  • បុណ្យសពយុវតី ចាន់ ស្រីមាន ហៅ Gech Gech ក្រៅពីសាច់ញាតិ គ្មានភ្ញៀវណាមកចូលរួមលើសពី ១០នាក់ ឡើយ ។
  • មិត្តភក្ដិជាច្រើន សរសើរថា នាងពិតជាស្អាត… គឺស្អាតជាងរូបថតទៅទៀត ! ហើយថា នាងនិយាយក៏ពីរោះ ចេះដឹងខុស និងត្រូវ ។
  • មិត្តភក្កិ និងសាច់ញាតិ មិនបានដឹងថា នាងមានទំនាក់ទំនងស្នេហាជាមួយបុរសណានោះទេ ? គ្រាន់តែដឹងថា នាងស្នាក់នៅខុនដូមួយ…។
  • ញាតិ-មិត្តទាំងអស់ បានលើកឡើងថា មានតែអ្នកបើកបររថយន្តជូននាងទៅដាក់នៅលើស្ពានជ្រោយចង្វាមួយគត់ ដែលដឹងការពិតនៃការសម្លាប់ខ្លួនរបស់ចាន់ ស្រីមាន !
  • មិត្តភក្កិរបស់ យុវតី ចាន់ ស្រីមាន លើកឡើងថា ស្រីមាន ជាមនុស្សល្អ… និយាយដឹងខុសដឹងត្រូវ មិនចង់មានស្នេហាបែបឆាកល្ខោនឡើយ លុះនៅពេលដែលដឹងរៀងពិតថា បុរសនោះមានប្រពន្ធ និងកូន រួចទៅហើយ… គឺធ្វើឲ្យរូបនាងសឹងតែមិនជឿលើអ្វីៗដែលអ្នកបានស្ដាប់ឮ , និងបានធ្វើឱ្យនាងឈឺចាប់បំផុត រហូតមិនអាចលើកលែងឱ្យខ្លួនឯងបាន ។
  • ប្រភពខ្លះបានបង្ហាញថា ចាន់ ស្រីមាន បានផ្ដល់សេចក្ដីស្នេហាបរិសុទ្ធ ទៅលើបុរសជាសង្សាររបស់នាង តែខាងប្រុសបែរជាលាក់លៀមថា នៅលីវ… លុះដល់ទីបំផុត ស្រាប់តែប្រាប់នាងថា មានប្រពន្ធ-កូនហើយ… ទើបបានជាធ្វើឱ្យនាងឈឺចាប់រកទីបំផុតគ្មាន ហើយជំរុញឲ្យនាងធ្វើអត្តឃាតដោយលោតទឹកបែបនេះ ព្រោះថា ” នាងមិនជឿ ” គឺ នាងមិនចង់មានស្នេហាបែបនេះឡើយ តែទំរាំដឹងលទ្ធផល គឺហួសពេលអស់ទៅហើយ ព្រហ្មលិខិតធ្វើបាបជីវិតនាង។

គួរបញ្ជាក់ថា មុនពេលស្លាប់ដោយលោតទឹកសម្លាប់ខ្លួន គឺយុវតី ចាន់ ស្រីមាន បានធ្វើដំណើរទៅចូលរួមខួបកំណើតបងស្រីរបស់នាង នៅភោជនីយដ្ឋានទន្លេបាសាក់២ ហើយបន្ទាប់មក បានបន្តទៅញ៉ាំអាហារនៅភោជនីយដ្ឋាន Eden Garden , រួចផុតពីនោះទៅ គឺ ឆ្លងថ្ងៃឈានចូលដល់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ គឺនាងបានធ្វើដំណើរដោយរថយន្ដជាមួយបុរសម្នាក់ ដែលគេបានឃើញដំណើររថយន្តនោះទៅឈប់នៅលើស្ពានជ្រោយចង្វារ នៅម៉ោងប៉ុន្មាន ៣ទៀបភ្លឺ គឺឃើញថា រូបនាង បានប្រកែកគ្នាជាមួយនឹងអ្នកបើកបររថយន្តរូបនោះ ប្រហែលជា១៥នាទី, បន្ទាប់មក នាងក៏បានសម្រេចចិត្តលោតចូលទៅក្នុងទន្លេសាបតែម្ដងទៅ ដោយបន្សល់ទុក ផ្កាពណ៌ខៀវ១បាច់ និងស្បែកជើងកែងចោត ១គូ ដែលរូបភាពនេះ គួរឱ្យមហាជនស្រណោះស្រណោក សោកសង្រេងជាទីបំផុត ៕