ដឹងទេ ​iPhone 11 ​ឥឡូវ​ថ្លៃ​ប៉ុន្មាន?​​ មាន​តែ​នៅ​កម្ពុជា​ទេ​ដែល​លក់ ​iPhone 11​​ ថ្លៃ​ជាង​គេ​នៅ​តំបន់​អាស៊ាន​​

0
75

​ហាង​លក់​ទូរស័ព្ទធំៗមួយ​ចំនួន​ក្នុងប្រទេសកម្ពុជា​ បាននិងកំពុង​ចរាចរ​ដាក់​លក់ iPhone 11 សេរ៊ី​ថ្មី​ទាំង ៣ ជំនាន់ ឃើញថា​ មួយប្រាវនេះ (រយៈពេល១ខែ) មានសន្ទុះគ្រាន់បើ​ មាន​កំណើន​ខ្ពស់​ជាង iPhone XS/XS Max ទៅ​ទៀត ។  

ក្នុងនាមជាអ្នកប្រើប្រាស់​នៅកម្ពុជា ក៏គួរតែដឹងថា តម្លៃ​ iPhone​ 11  នៅតាមបណ្ដាប្រទេសជិតខាងយ៉ាងខ្លះដែរ​ តើវាខុសយ៉ាងណាជាមួយប្រទេសកម្ពុជា?​ ខាងក្រោមនេះ​ ជាហាងឆេងតម្លៃ​ iPhone​ 11  ក្នុងតំបន់អាស៊ាន​ ៖​

-​ តម្លៃ​នៅ​ទីផ្សារ​កម្ពុជា (ក្រុមហ៊ុន Smart)

  • iPhone 11 (64GB) ថ្លៃ ៨៧៨ ដុល្លារ
  • iPhone 11 Pro (64GB) ​ថ្លៃ ១ ២៤៨ ដុល្លារ
  • iPhone 11 Pro Max (64GB) ​ថ្លៃ ១ ៣៦៨ ដុល្លារ

-​ តម្លៃ​នៅ​ទីផ្សារ​ថៃ (ផ្លូវការ​ពី Apple)

  • iPhone 11 (64GB) ​ថ្លៃ ៨២២ ដុល្លារ
  • iPhone 11 Pro (64GB) ​ថ្លៃ ១ ១៨៦ ដុល្លារ
  • iPhone 11 Pro Max (64GB) ​ថ្លៃ ១ ៣១៨ ដុល្លារ

-​ តម្លៃ​នៅ​ទីផ្សារ​សិង្ហបុរី (ផ្លូវការ​ពី Apple)

  • iPhone 11 (64GB) ​ថ្លៃ ៨៤១ ដុល្លារ
  • iPhone 11 Pro (64GB) ថ្លៃ ១ ២០៨ ដុល្លារ
  • iPhone 11 Pro Max (64GB) ​ថ្លៃ ១ ៣១៨ ដុល្លារ ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here