អគារព្យាបាលថ្មីសន្លាងមួយផ្ទុកគ្រែពេទ្យ ១២៥គ្រែ ៣ខែទៀត ចាប់ដំណើរការនៅខេត្តបាត់ដំបង

0
70

អគារថ្មីមួយក្នុងមន្ទីរពេទ្យ ខេត្តបាត់ដំបង គ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅអំឡុង ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដែលមានចំនួន ១២៥គ្រែ, បន្ទប់វះកាត់ធំចំនួន ៣, បន្ទប់សង្គ្រោះបន្ទាន់ចំនួន ៣ និងបំពាក់ដោយសម្ភារបរិក្ខារ ថែទាំព្យាបាលទំនើបៗជាច្រើន សម្រាប់បម្រើសេវាព្យាបាល និងថែទាំអ្នកជំងឺឱ្យកាន់តែប្រសើរបន្ថែមទៀត ។

សូមបញ្ជាក់ថា  លោកសាស្រា្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយមន្ត្រីថ្នាក់ដឹកនាំក្រសួងសុខាភិបាលជាច្រើនរូបទៀត និងចូលរួមដោយអភិបាលខេត្តបាត់ដំបងផងនោះ កាលពីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពសាងសង់អគារថ្មីក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង ដែលជាគម្រោងឧបត្ថម្ភ ដោយអង្គការ JICA របស់រដ្ឋាភិបាលជប៉ុន ៕