សុខភាពប្រជាពលរដ្ឋនឹងទៅជាយ៉ាងណា? សមត្ថកិច្ចចម្រុះរកឃើញនំបាញ់ឌុក និងលត…

0
173

ក្នុងប្រតិបត្តិការ ត្រួតពិនិត្យមុខទំនិញ ជាពិសេស គ្រឿងឧបភោគបរិភោគ ទំនិញខូចគុណភាព ការក្លែងបន្លំស្លាកសញ្ញា ជាដើម… ធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្រោមកិច្ចសហការរវាងមន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ មន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មផ្សារធំថ្មី ក្រុមការងារបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានរកឃើញនំបាញ់ឌុក និងលតធ្វើពីអង្ករមួយចំនួនមានសារធាតុគីមីហាមឃាត់បូរ៉ាក់ ហើយបានដកហូតពីអាជីវករ ដើម្បីត្រៀមយកទៅកម្ទេចចោល។

ជាមួយគ្នានេះ មន្ត្រីជំនាញបានណែនាំដល់ក្រុមអាជីវករឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចៀសវាងការធ្វើអាជីវកម្មខុសច្បាប់ ៕