រកលុយ​បានច្រើន​ដោយសារ​​ផុស​ក្នុងអ៊ីន​ធើណេត​​​ គឺជា​ស្រីស្អាត​ធ្វើឱ្យ​គេ​ឈ្លក់​វង្វេង ​ប៉ុន្តែ​ជួប​នៅ​ខាង​ក្រៅ…​ ​

0
78

មនុស្ស​មួយ​ចំនួន​មាន​រូប​សម្បត្តិ​ស្អាត​លេច​ធ្លោ​ស្រាប់​ទៅហើយ​ តែ​មុន​ពេល​បង្ហោះ​រូបលើ​បណ្ដាញ​សង្គម ក៏​នៅ​តែ​ប្រើ​កម្មវិធី editជួយធ្វើយ៉ាងណា​ឲ្យ​រឹត​តែ​ស្អាត​ជាង​មុន​ទ្វេ​ដង,​ នេះ​និយាយចំពោះតែមនុស្សធម្មតាប៉ុណ្ណោះ​ ចុះ​ទម្រាំ​តារា​អ៊ីនធើណេត​ទៀតនោះ​ តើ​ពួក​គេ​នឹង​កាន់​តែ​កែប្រែ​ខ្លួន​ឯង​ទៅ​ជា​យ៉ាង​ណា​វិញ​…​ ដូច្នេះ​ សូមពិរចារណារឿងមួយនេះ​ ថាគាត់ជាមនុស្សពូកែច្នៃប្រឌិតក៏ថាបាន​ , ថាគាត់ជាមនុស្សពូកែកុហកគេ​ ក៏ថាបាន?​

ជាក់ស្ដែង តារា​អ៊ីនធើណេត​ស្រី​ចិន​មួយ​រូបនេះ​ ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ ក៏ដូច​ជា​អ្នក​គាំទ្រ​របស់​នាងស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង ពេល​ឃើញ​រូប​រាង​ពិត​របស់​នាង​នៅ​ខាង​ក្រៅ​ ប្រៀបដូចជាអ៊ំស្រីម្នាក់។​  ដំណើររឿងនោះ គឺស្រី​ស្អាត​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​លើ​បណ្ដាញ​សង្គម​រូប​នេះ​ មាន​ឈ្មោះ​ថា Er Lin Lin កើត​ឆ្នាំ​១៩៩៤ មក​ពី​ខេត្ត Heilongjian ប្រទេស​ចិន​ , នាងមាន​អ្នក​គាំទ្រ​២​លាននាក់​នៅ​លើ​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន​ អាចធ្វើឱ្យនាងមានជីវភាពធូរធាររស់ស្រួល។

នាង​​ Er Lin Lin តែង​តែបង្ហោះ​កម្រង​រូប​ស្រស់​ស្អាត​នៅលើបណ្ដាញសង្គមរបស់​នាង ហើយធ្វើឱ្យអ្នកគាំទ្រមើលឃើញទម្រង់​មុខរបស់នាងស្អាត មុខ​ស្ដួច និង​រូប​រាង​ស្ដើង គួរ​ឲ្យ​ទាក់​ទាញ ហើយ​តែង​ត្រូវ​បាន​គេ​ជួល​ឲ្យ​ផ្សព្វ​​ផ្សាយ​ផលិត​ច្រើន​ឥត​ល្ហែ ល្មមម៉ាឱ្យនាងអាចរកលុយបានយ៉ាងស្រួល។​

ហាស​ ហា​ …​ ពិតជាក្រដាសមិនអាចខ្ចប់ភ្លើងបានមែន​ រូបរាងពិតរបស់នាង​ Er Lin Lin ត្រូវបាន​បែក​ធ្លាយ​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ នៅ​ពេល​ដែល​នាង​ និង​មិត្ត​ភ័ក្ដិ​ទៅ​ទិញ​អីវ៉ាន់​នៅ​ក្នុង​ផ្សារ​មួយ។ រូបរាងនាងនៅខាងក្រៅ​ ​គ្មាន​ជំនួយ​ពី​កម្មវិធី​កាត់​ត​រូបភាព​បែបនេះ គឺស្រី​ស្អាត​វ័យ​២៥​ឆ្នាំរូបនេះ​ មាន​រាង​ធាត់ សាច់​យារ ​មុខ​ជ្រីវជ្រួញយ៉ាងច្បាស់​ ហើយធ្វើឱ្យមនុស្ស​ជា​ច្រើន​​ បាន​លាន់​មាត់​ថា បើ​មិន​ដឹង​ទេ គេ​នឹង​ស្មាន​ថា​នាងម្នាក់នេះ​ ​គឺ​ជា​អ៊ុំ​ស្រី​អាយុ​៥០​ប្លាយ​បាត់ទៅហើយ។

ជាមួយនេះអ្នកគាំទ្រនាងមិន​តិច​នាក់​ទេ ​បាន​ផ្ដល់​ដំបូន្មាន​ថា នាង​គួរ​កាត់​បន្ថយ​ការ​កាត់​តរូបភាព​ ហើយ​ប្ដូរ​មក​ហាត់​ប្រាណសម្រកទម្ងន់​ ហាត់យករូបរាងស្ដើង​វិញ ធ្វើបែបនេះវាប្រសើរជាងនាង​កុហក​គេ…៕​

LEAVE A REPLY

Please enter your comment!
Please enter your name here