តើជាការធ្វេសប្រហែស ឬជាគប់គិតគ្នា ទើបរថយន្តយីឌុបដឹកធ្ងន់ឡើងស្ពានមិនរួច រអិលថយក្រោយកិនគេឯង?

0
330

រថយន្តដឹកទំនិញប្រភេទខ្នាតយក្ស (យីឌុប ) បានដឹកទំនិញសំពីងសំពោងឡើងលើស្ពាន ព្រែកសំរោង ក្រុងតាខ្មៅស្រាប់តែឡើងមិនរួច ក៏រអិលថយក្រោយមកវិញ កិនក្បាលរថយន្ដ ឡិចស៊ីស រួចហើយរអិលទៅប៉ះពាររថយន្តដែលនៅពីក្រោយជាបន្តបន្ទាប់ទៀតពី ៣ ទៅ ៥ គ្រឿង ប៉ុន្តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកបើកបរ ឬនរណាម្នាក់ រងរបួស ឬប៉ះពាល់អាយុជីវិតនោះទេ ។

ហេតុការណ៍គួរឲ្យសោកស្ដាយដែលបណ្ដាលមកពីការដឹកធ្ងន់មួយនេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅលើស្ពានព្រែកសំរោង ជាប់ព្រំប្រទល់ សង្កាត់ព្រែកថ្មី និង ក្រុងតាខ្មៅ, ខណៈពេលនេះទាំងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចចរាចរណ៍ និងកងរាជអាវុធហត្ថ បានចុះទៅអន្តរាគមន៍ ដើម្បីស្ទូចយករថយន្តតូចចេញពីកំណល់កង់ឡានរបស់រថយន្ដយីឌុប និងវាស់វែងរកខុស និងត្រូវ ដើម្បីដោះស្រាយតាមផ្លូវច្បាប់… មហាជនរិះគន់ថា នេះជាការធ្វេសប្រហែសរបស់សមត្ថកិច្ចនៃសាធារណការ និងដឹកជញ្ជូន ផ្នែកជញ្ជីងថ្លឹងរថយន្ត ឬក៏វាស់ទម្ងន់រថយន្តតែម្ដង ទើបបណ្ដាលឱ្យមានការគ្រោះថ្នាក់បែបនេះ៕