លោក ដួង ដារ៉ា ÷ ធ្វើបុណ្យរដូវបុណ្យភ្ជុំនេះ គឺចូលរួមសាងអំពើល្អជួយប្រជាពលរដ្ឋ ៩៨៤គ្រួសារ នៅក្រុងប៉ោយប៉ែត !

0
82

តាមរយៈ លោក ដួង ដារ៉ា ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងព័ត៌មានសុខទុក្ខប្រជាពលរដ្ឋ រឿងរ៉ាវវិវាទដីធ្លីថា បងប្អូននៅភូមិព្រៃព្រិច ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៩៨៤គ្រួសារ ដែលមានវិវាទដីធ្លីប្រហែល ២០ឆ្នាំ មកនេះ នាពេលថ្មីៗនេះ ក្រសួងដែនដី និងអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី បានគិតគូរនឹងចុះទៅដោះស្រាយជូនបងប្អូនក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តាមសំណើសុំរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៩៨៤គ្រួសារ នៅ ភូមិព្រៃព្រិច ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានដាក់សំណើគោរពមក សម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើសុំធ្វើបណ្ណកម្មសិទ្ធិដីធ្លី រស់នៅស្របច្បាប់ត្រឹមត្រូវ គឺរូបលោក ( ដួង ដារ៉ា ) បានយកសំណេីបងប្អូនជម្រាប ជូនសម្តេចប្រមុខដឹកនាំឱ្យលោកបានជ្រាបពីសុខទុក្ខរបស់បងប្អូនទាំងអស់គ្នារួចហើយ។

លោក ដួង ដារ៉ា បញ្ជាក់ថា ដូច្នេះនៅពេលដែលក្រុមការងារក្រសួងរៀបចំដែនដី និងអាជ្ញាធរដោះស្រាយវិវាទដីធ្លី សូមបងប្អូនខិតខំសហការជាមួយអាជ្ញាធរក្នុងការដោះស្រាយបញ្ហាខាងលើអោយបានល្អ ឆាប់ចប់ជាស្ថាពរ ដើម្បីបងប្អូនមានបណ្ណកម្មសិទ្ធិដីធ្លី រស់នៅសុខសប្បាយចាប់ពីពេលនេះតទៅ ៕ (ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម : 0979000160 / 011 70 37 37 )