វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនចិន ពីរដូស តម្លៃ១៤៦ដុល្លារ

0
99

បើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរចេញផ្សាយឱ្យដឹងថា ចាប់តាំងពីខែសីហា កន្លងទៅ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន ចំនួន ៥.៧ពាន់លានដូសទៅហើយ ត្រូវបានបញ្ជាទិញទុកជាមុននៅជុំវិញពិភពលោក ហើយនៅពេលថ្មីៗនេះ បានដាក់បង្ហាញនៅក្នុងពិព័រណ៍ពាណិជ្ជកម្មមួយ ដើម្បីឲ្យពិភពលោក កាន់តែតែដឹងអំពីការផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ប្រទេសចិន ។

វ៉ាក់សាំងប្រឆាំង COVID-19 ផលិតឡើងដោយក្រុមហ៊ុនចិន សាយណូវ៉ាក់ បាយអូធិច (Sinovac Biotech) និងក្រុមហ៊ុន សាយណូផាម (Sinopharm) ត្រូវបានដាក់តាំងបង្ហាញនៅឯព្រឹត្តិការណ៍ ត្រេដហ្វ៊ែរ (Trade Fairs) ក្នុងទីក្រុងប៉េកាំង នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ ជាលើកដំបូង ខណៈការប្រកួតប្រជែងផលិតវ៉ាក់សាំង នៅលើពិភពលោក កាន់តែមានសន្ទុះខ្លាំងឡើងៗ បន្ទាប់ពីរុស្ស៊ី ប្រកាសពីការចុះបញ្ជីវ៉ាក់សាំង មុនគេបំផុតនៅលើពិភពលោក។

បើតាមអ្នកតំណាងក្រុមហ៊ុន Sinovac ក្រុមហ៊ុនឱសថចិនមួយនេះ បានបញ្ចប់ការសាងសង់ រោងចក្រផលិតវ៉ាក់សាំងមួយរួចរាល់ហើយ ដោយមានសមត្ថភាពផលិតវ៉ាក់សាំង ៣០០លានដូសក្នុងមួយឆ្នាំ។ ដោយឡែក បើតាមប្រធានក្រុមហ៊ុន Sinopharm វ៉ាក់សាំងពីរដូស (ដប) របស់ខ្លួន អាចនឹងមានតម្លៃក្រោម ១៤៦ដុល្លារ ៕