អាជ្ញាធរ​កំពុង​រុករក​តើនរណា​យក​ដីរដ្ឋ​ទាំង​បំពាន​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​ ​នឹង​ចាត់​វិធាន​ការតាម​ច្បាប់​​​

0
113

បើតាម លោក ប្រាជ្ញ សីហា  អភិបាលរងខណ្ឌឫស្សីកែវ​ និង លោក ប៊ុន ឡុង ប្រធានការិយាល័យភូមិបាលខណ្ឌ បានឱ្យដឹងថា​ ដើម្បីសម្រេចតាមផែនការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា របស់សាលារាជធានីភ្នំពេញ​ ក្រៅពីការងារចុះវាស់វែងចាក់ដីឈូសឆាយ បើកផ្លូវសាធារណៈទាំងអស់ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវហើយ​ គឺអាជ្ញាធរនៅស្វែងរកដកហូតយកដីសាធារណៈរបស់រដ្ឋមកគ្រប់គ្រងវិញទៀតផង។​ ​

សកម្មភាពដែលធ្វើឡើងរយៈពេលជិត២អាទិត្យមកហើយនេះ គឺនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ គណៈកម្មការរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ប្រាជ្ញ សីហា​ និងលោក ប៊ុន ឡុង បានបន្តចុះវាស់វែងចាក់ដីឈូសឆាយ ដើម្បីបើកផ្លូវសាធារណៈទាំងអស់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ជាបន្តទៀត គោលបំណងស្វែងរកដកហូតដីរដ្ឋមកគ្រប់គ្រងវិញ។

យោងតាមស្មារតីអង្គប្រជុំនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩​ របស់រដ្ឋបាលរាជធានីភ្នំពេញ​ កន្លងទៅនេះ​ រដ្ឋបាលខណ្ឌឫស្សីកែវ​ សូមឲ្យប្រជាពលរដ្ឋដែលមានក្បាលដីពាក់ព័ន្ធ មេត្តាចូលរួមសហការជាមួយក្រុមការងារ ក្នុងការបើកផ្លូវសាធារណៈនេះ ឲ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។ ចំណែកបុគ្គលណា ដែលកំពុងកាន់កាប់ដីផ្លូវសាធារណៈរបស់រដ្ឋទាំងបំពានច្បាប់ សូមប្រគល់ដីផ្លូវនោះជូនរដ្ឋវិញដោយការស្ម័គ្រចិត្ត និងតាមផ្លូវច្បាប់៕​

LEAVE A REPLY

Please enter your comment!
Please enter your name here