អ្នកជំងឺកូវីដ-១៩ នៅកម្ពុជា ព្យាបាលជាសះស្បើយ ៥នាក់ ខណៈពិភពលោកមានអ្នកឆ្លងជាង ២៦លាននាក់ ប្រទេស ៣ ឈរលំដាប់កំពូលតារាង

0
81

យោងតាមសេចក្ដីជូនព័ត៌មាន របស់ ក្រសួងសុខាភិបាល ឲ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ មានចំនួន០៥នាក់ (ខ្មែរ១ -ចិន៤) ហើយក៏មិនមានករណីវិជ្ជមានវីរុសកូរីដ-១៩ថ្មីទៀតទេ សម្រាប់អ្នកធ្វើចត្តាឡីស័ក នៅតាមបណ្ដាខេត្ត-រាជធានី , រីឯនៅទូទាំងពិភពលោកឯណោះវិញ គេហទំព័រអន្តរជាតិ Worldometer បានផ្សាយឱ្យដឹងថា អ្នកឆ្លងជំងឺ COVID-19 បានកើនឡើងដល់ជាង ២៦លាននាក់ , ស្លាប់ជាង ៨៦ម៉ឺននាក់ និងជាសះស្បើយឡើងវិញ ជាង ១៨លាននាក់ ។

ការឆ្លងជំងឺកូវីដ-១៩នេះ សហរដ្ឋអាមេរិក នៅតែជាប្រទេសនាំមុខគេ ឈរលំដាប់ទី១ កំពូលតារាង ដោយមានអ្នកឆ្លងជាង ៦លាននាក់ ស្លាប់ជិត ១៩ម៉ឺននាក់ និងជាសះស្បើយជាង ៣លាននាក់។ ប្រទេសប្រេស៊ីលឈរចំណាត់ថ្នាក់ទី២ , ឯចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។

ងាកមកកម្ពុជាវិញ អ្នកជាសះស្បើយទាំង០៥នាក់ រួមមាន ៖ ១- បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ២- បុរសជនជាតិចិន អាយុ២៤ឆ្នាំ, ៣- បុរសជនជាតិចិន អាយុ២០ឆ្នាំ , ៤- បុរសជនជាតិចិន អាយុ២៧ឆ្នាំ , ៥- បុរសជនជាតិចិន អាយុ២៣ឆ្នាំ , (ជនជាតិចិនទាំង៤នាក់ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ)។

សរុបអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមាន ÷

  • អ្នកឆ្លង ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់)
  • អ្នកព្យាបាលជាសះស្បើយ ២៧១នាក់ (ស្រី៥៤នាក់ និងបុរស២១៧នាក់)
  • អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ០៣នាក់ ៕