ក្រុមបិសាចក្រហម Manchester United កំពុងឈរនៅលេខរៀងទី១២ ដោយមានតែមាន ៩ពិន្ទុ ប៉ុន្តែអាចនឹងហក់ទៅកាន់លេខ៧ វិញ ប្រសិនបើគេរកបាន ៣ពិន្ទុទៀតក្នុងសប្ដាហ៍នេះ ដូច្នេះ ប្រសិនបើ Manchester United អាចយកឈ្នះក្រុមភ្ញៀវ Liverpool ក្នុងសប្តាហ៍ទី៩ នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ (២០.១០.២០១៩) នៅកីឡដ្ឋាន Old Trafford។
ទោះយ៉ាងណា Liverpool គឺជាក្រុម មិនដែលទាន់ចាញ់ និងស្មើក្រុមណាម្ដងនោះទេ ខណៈពេលនេះ កំពុងក្តោបក្តាប់តំណែងកំពូលតារាងដ៏រឹងមាំ មាន២៤ពិន្ទុ ឆ្លងកាត់ ៨សប្តាហ៍នៃជើងទី១ នៅ Premier League រដូវកាលឆ្នាំ២០១៩-២០២០ នេះ។
ជំនួបដ៏សំខាន់ដែលមិនអាចរំលងបាននេះ នឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ទាំង ៣ប៉ុស្តិ៍តែម្តង គឺ ស៊ីធីអិន ស៊ីអិនស៊ី និងម៉ាយធីវី នៅវេលាម៉ោង ២២៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា)៕



