លោក សួន សេរីរដ្ឋា ដឹកនាំកិច្ចប្រជុំស្ដីពីការជួយជនជាតិដើមភាគតិច និងអភិវឌ្ឍន៍ពួកគេ

0
111

លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នេះ បានដឹកនាំកិច្ចប្រជុំ ក្រុមមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដើម្បីពិនិត្យលើកាងារកន្លងមក ផែនការសកម្មភាពការងារបន្ត ព្រមទាំងសិក្សាពីការលំបាកប្រឈម និងទទួលយកគំនិតសំណូមពរពីមន្ត្រីថ្នាក់បច្ចេកទេសជំនាញ ពិនិត្យរៀបចំអនុវត្តការពារសិទ្ធិ និងអភិវឌ្ឍន៍ជនជាតិដើមភាគតិច នៅទូទាំងប្រទេសឲ្យទទួលបាននូវការអភិវឌ្ឍន៍ស្របតាមគោលនយោបាយជាតិ សម្រាប់អភិវឌ្ឍន៍ជនជាតិដើមភាគតិច ។

កិច្ចប្រជុំនេះ មានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន ការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ។

លោក សួន សេរីរដ្ឋា បានលើកឡើងថា ជនជាតិដើមភាគតិចនៅក្នុងប្រទេសខ្មែរទាំង ២៤ ជនជាតិ ទោះជាមានភាសាទំនៀមទំលាប់ ប្រណៃពីវប្បធម៌ ការរស់នៅដោយឡែកផ្សេងៗគ្នា តែពួកគាត់គឺជាពលរដ្ឋខ្មែរដូចគ្នានឹងពលរដ្ឋខ្មែរដទៃទៀតដែរ ដែលរស់នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលដូចគ្នា ៕