ហាង​ iOne​​ មានលក់​អ្វីខ្លះ?​​ អតិថិជន​​ដែល​កុម្ម៉ង់​ទិញ​ iPhone​ ស៊េរី​ចុង​ក្រោយ​ អាចទៅ​ទទួល​យក​ទូរស័ព្ទ​ទំនើប​នេះ​បាន​ហើយ!​

0
236

ហាងលក់ទូរស័ព្ទទំនើប​ និងសម្ភារភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិចផ្សេងៗ​យីហោ​ iOne បានចាប់ផ្តើម បើកលក់ជាផ្លូវការ នូវ iPhone 11, iPhone 11 Pro, iPhone 11 Pro Max ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នេះតទៅ។ ដូចនេះអតិថិជន ដែលធ្វើការកុម្ម៉ង់ទិញមុន កុំភ្លេចទៅទទួលយកទូរស័ព្ទ នៅហាង​ iOne កាណាឌីយ៉ា ចាប់ពីថ្ងៃនេះតទៅ។

ក្រៅពីការដាក់បង្ហាញ និងលក់ជាផ្លូវការ ក្រុមហ៊ុន iOne ក៏មានផ្តល់ជូននូវតំលៃពិសេស ទៅលើផលិតផលមួយចំនួន ដូចជា កាសឥតខ្សែ (Powerbeats Pro, Nakamichi), ឧបករណ៏សាកថ្មឥតខ្សែ (Wireless Charger), DJI Osmo Pocket និង ផលិតផលមួយចំនួនជាច្រើនទៀត ដែលការផ្តល់ជូននេះរហូតដល់ ៥០ភាគរយ។ ប្រញ៉ាប់ឡើង តំលៃពិសេស មានតែមួយថ្ងៃ និងមួយសាខា (iOne កាណាឌីយ៉ា) តែប៉ុណ្ណោះ។​

ហាង iOne មាន​៣សាខា​ ដូច្នេះ អតិថិជនអាចទៅកាន់សាខាទាំងបី របស់ iOne ដើម្បីមើលម៉ូដែលទូរស័ព្ទទំនើបៗផ្ទាល់​ និងសាកសួរព័ត៌មានលម្អិត ៖

១-​ iOne កាណាឌីយ៉ា៖ ជាន់ផ្ទាល់ដីអគារកាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស កែង ផ្លូវ ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ៖ ០២៣ ៩៩ ៨៨ ៨៩

២-​ iOne រតនា៖ ជាន់ផ្ទាល់ដីផ្សារទំនើប រតនាផ្លាហ្សា ផ្លូវសហព័ន្ធរុស្សីុ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ៖ ០២៣ ៨៨ ៣១ ០១

៣-​ iOne សែនសុខ៖ ជាន់ទី១ផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី ផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ៖ ០២៣ ៩៩ ៣១ ៦១៕