អ្នកជំងឺកូវីដ-១៩នៅកម្ពុជា ព្យាបាលជាសះស្បើយ ២នាក់ ខណៈអ្នកជំងឺនៅលើពិភពលោក ចេះតែកើនឡើង សហរដ្ឋអាមេរិកនៅតែ…

0
109

សេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹម ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ អ្នកជំងឺកូវីដ-១៩ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ចំនួន ០២នាក់ ខណ:នៅតាមកន្លែងធ្វើចត្តាឡីស័ក រកមិនឃើញមានករណីឆ្លងវីរុស កូរីដ-១៩ ថ្មីទៀតឡើយ ចំណែកឯនៅលើពិភពលោក ឯណោះវិញ ចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើនឡើងដល់ជាង ២២,៥នាក់ ក្នុងនោះ អ្នកស្លាប់មានចំនួន ៧៨,៩ម៉ឺននាក់ ។

សម្រាប់អ្នកជាសះស្បើយនៅកម្ពុជា ០២នាក់នេះ រួមមាន ៖

១- បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាសយដ្ឋាននៅ ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្សី ចូលបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ។

២- ស្ត្រីជនជាតិកាហ្សាក់ស្តង់ អាយុ៤២ឆ្នាំ ធ្វើដំណើរពីប្រទេសកាហ្សាក់ស្តង់ ចូលបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។

  • សរុបអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមាន ចំនួន ២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ។
  • អ្នកព្យាបាលជាសះស្បើយ មានចំនួន ២៥៣នាក់ (ស្រី៥៣នាក់ និងបុរស២០០នាក់) ។
  • អ្នកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួន ២០នាក់។

ងាកទៅពិភពលោកឯណោះវិញ ចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើនឡើងដល់ជាង ២២,៥នាក់ ក្នុងនោះ អ្នកស្លាប់មានចំនួន ៧៨,៩ម៉ឺននាក់ ។

សហរដ្ឋអាមេរិក នៅតែនាំមុខគេឈរលើកំពូលតារា ដោយមានអ្នកឆ្លង ជំងឺ COVID-19 ចំនួន ៥,៦៩៨,៩៤៥នាក់ , អ្នកស្លាប់ ចំនួន ១៧៦,២៨៨នាក់ និងជាសះស្បើយចំនួន ៣,០៦០,១៥៦នាក់។

ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ គឺប្រេស៊ីល មានអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន ៣,៤៦០,៤១៣នាក់ , អ្នកស្លាប់ ចំនួន ១១១,១៨៩នាក់ និងជាសះស្បើយ ២,៦១៥,២៥៤នាក់ ។

ចំណាត់ថ្នាក់លេខ ៣ បានទៅលើប្រទេសឥណ្ឌា មានអ្នកឆ្លង ២,៨៣៥,៨២២នាក់ , អ្នកស្លាប់ ចំនួន ៥៣,៩៩៤នាក់ និងអ្នកជាសះស្បើយ ចំនួន ២,០៩៦,០៦៨នាក់ ៕ លម្អិត សូមអានតារាងស្ថិតិដូចខាងក្រោម ÷