ក្រសួងទេសចរណ៍ ÷ ភ្ញៀវទេសចរ ម្ចាស់ហាងផ្សេងៗ ត្រូវសហការឲ្យបានម៉ឺងម៉ាត់ជាមួយមន្ត្រីអាជ្ញាធរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

0
90

ក្រសួងទេសចរណ៍ នាពេលបន្ទាន់ក្នុងឱកាសឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំនេះ បានចេញសេចក្ដីអំពាវនាវដល់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ
ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់ទំនិញផ្សេងៗ ព្រមទាំងកន្លែងរៀបចំពិធីសប្បាយភាពនានា សូមសហការឱ្យបានម៉ឺងម៉ាត់ជាមួយ គណៈកម្មការរៀបចំពិធី អាជ្ញាធរខេត្តរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

វិធានការនេះរួមមាន ៖ ការលាងសម្អាតដៃនឹងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល ត្រូវពាក់ម៉ាស់ ត្រូវសម្អាតបរិវេណបន្ទប់ទឹក និងទីតាំងនានា ដែលភ្ញៀវទេសចរប្រើប្រាស់ញឹកញាប់ឲ្យបានជាប់ជាប្រចាំ និងត្រូវអនុវត្តតាមវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារក្រមប្រតិបត្តិ ស្ដីពីវិធានសុវត្ថិភាពទេសចរណ៍ ៕