អ្នកផ្ទុកជំងឺកូវី-១៩ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ១៣នាក់ ឯអ្នកធ្វើចត្តាឡីស័ក រកមិនឃើញមានឆ្លងនោះទេ

0
126

សេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ អ្នកជំងឺកូវីដ-១៩ ចំនួន ១៣នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយ និងនៅតាមកន្លែងធ្វើចត្តាឡីស័ក រកមិនឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះទេ ។

សរុបករណីជំងឺកូវីដ-១៩នៅកម្ពុជា មាន ÷

  • អ្នកឆ្លងសរុប ចំនួន ២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ។
  • អ្នកព្យាបាលជាសះស្បើយ ចំនួន ២៥១នាក់ (ស្រី៥២នាក់ និងបុរស១៩៩នាក់) ។
  • អ្នកកំពុងព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន ចំនួន ២២នាក់៕