អ្នកឆ្លងជំងឺ COVID-19 ទូទាំងពិភពលោក កើនឡើងដល់ជាង ២២លាននាក់ ខណ:ឥណ្ឌា លេខ៣ , ប្រេស៊ីល លេខ២ …

0
133

អ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០នេះ បានកើនឡើងដល់ ២២,០៣៤,៦៥៨នាក់ ហើយ ខណ:មានអ្នកស្លាប់ ចំនួន ៧៧៦,៨០៥នាក់ និងជាសះស្បើយចំនួន ១៤,៧៧៤,៥៨០នាក់។

និយាយពីលំដាប់កំពូលតារាងវិញ ÷ សហរដ្ឋអាមេរិក នៅតែជាប្រទេសឈរលំដាប់ទី១ មានអ្នកឆ្លងចំនួន ៥,៦លាននាក់ , អ្នកស្លាប់ចំនួនជាង ១៧ម៉ឺននាក់ ។

  • ចំណាត់ថ្នាក់ទី២ ប្រទេសប្រេស៊ីល មានអ្នកឆ្លងជាង ៣,៣លាននាក់ , ស្លាប់ចំនួន ជាង ១០ម៉ឺននាក់ ។
  • ចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ២,៧លាននាក់ , អ្នកស្លាប់ ៥១,៩២៥នាក់ ៕