រដ្ឋបាលខេត្តសៀមរាប បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាក៥ថ្ងៃ

0
172

សម្រាប់ការឈប់សម្រាកដែលមាមកម្មវិធីកម្សាន្តសប្បាយ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត សហការជាមួយក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងក្រុមការងាររៀបចំកម្មវិធីសម្រាកសៀមរាប បានចុះអនុវត្តវិធានការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ដោយមាន ÷ តម្រូវឱ្យពាក់ម៉ាស់ ការវាស់កំដៅ ការលាងសំអាតដៃដោយអាល់កុល ឬសាប៊ូ ការរក្សាគម្លាតសុវត្ថិភាព នៅផ្នែកច្រកចេញចូល និងគ្រប់ទីតាំងនៃការប្រារព្ធពិធី… អបអរថ្ងៃឈប់សម្រាក សូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕