នារីជនបទ​ស្រស់ស្អាត​ពី​មនុស្ស​​ម្នាក់​​ដែល​​រក​​អង្ករ​​ច្រក​​ឆ្នាំ​ង​​សឹង​​មិន​​បាន​ ក្លាយ​ជា​មហា​សេដ្ឋិនី​ក្នុង​វ័យ២៩​​ឆ្នាំ​

0
146

អន្តរជាតិ ៖​ ពី​មនុស្ស​ម្នាក់​ដែល​រក​អង្ករ​ច្រក​ឆ្នាំ​ង​សឹង​មិន​បាន ពេល​នេះ​​ នាង Li Ziqi បាន​ក្លាយ​តារាពេញនិយម​ ហើយជាបន្តបន្ទាប់ ក្លាយជា​មហាសេដ្ឋិនីក្នុងវ័យ២៩​ឆ្នាំ​ ដោយសារតែស្រី​ស្អាត​រូបនេះធ្វើ​វីដេអូ​​ពីស្រុក​ស្រែ ក៏​ដូច​ជា​វប្បធម៌​ចិន​ បង្ហោះលក់ក្នុងបណ្ដាញទំនាក់ទំនងសង្គម​។​  

Li Ziqi គឺ​ជា​តារា​ស្រី​ម្នាក់​ ប៉ិនប្រសប់ផលិត​វីដេអូ​លក់​ ហើយទទួលបានអ្នក​គាំទ្រ​ជាច្រើន​បំផុត ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនងសង្គម​ចិន ថ្មី​ៗ​នេះ​នាង​បាន​ក្លាយ​ជា​​មហាសេដ្ឋិនីទាំងវ័យ​ក្មេង ព្រោះ​​ទ្រព្យសម្បត្តិ​របស់នាងបានកើមដល់រាប់​សិបលាន​ដុល្លារ​។​ ចំណូល​ប្រចាំ​ឆ្នាំ​របស់​ស្រី​ស្អាត​កើត​ឆ្នាំ​១៩៩០ នេះ​ អាច​រក​បាន​ពី​៧ ទៅ​ ៨​លាន​ដុល្លារ ហើយ​គិត​មក​ដល់​ជិត​ចុង​ឆ្នាំ​២០១៩​នេះ ទ្រព្យ​សម្បត្តិ​របស់​នាង​មាន​ប្រមាណ​រាប់​សិប​លាន​ដុល្លារ។

តាមបណ្ដាញ​ព័ត៌មាន Dianshangbao បាន​ឲ្យ​ដឹង​ថា​ “នៅអាយុ​១៤​ឆ្នាំ Li Ziqi ​​ធ្លាប់​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​លាង​ចាន​ឲ្យ​គេ រក​បាន​មួយ​ខែ​ប្រមាណ​៤០​ដុល្លារ,​ លុះអាយុ​២៩​ឆ្នាំ នាង​រក​បាន​១​ឆ្នាំ ៧​ទៅ​៨​លាន​ដុល្លារ ក្នុងមុខរបរផលិតវីដេអូលក់​ និងសម្ដែង​ ។​

ក្រៅ​ពី​ចំណូល​ពី​ការ​​ដែល​ទស្សនិក​ជន​មើល​វីដេអូ​របស់​ខ្លួន ស្រី​ស្អាត​រូប​នេះ​ក៏​ចាប់​ផ្ដើម​លក់​ម្ហូប​អាហារ​ដែល​​នាង​ធ្វើ​ក្នុង​វីដេអូ​ដូច​គ្នា។ តារាស្រី Li Ziqiធំ​ដឹង​ក្ដី​ឡើង​ក្នុង​គ្រួសារ​អ្នក​ក្រ​មួយ នៅ​តំបន់​ដាច់​ស្រយាល​ ខេត្ត Si Chuan ប្រទេស​ចិន។

ម្ដាយ​របស់នាងបានស្លាប់​ចោល ឪពុក​មាន​ប្រពន្ធ​ថ្មី តាំង​ពី​តូច​​ គឺ​ត្រូវ​បាន​តា​យាយ​ជា​អ្នក​ចិញ្ចឹម,​ មុន​ពេល​ធ្វើ​វីដេអូ នាង​បាន​ប្រឡូក​យ៉ាងខ្លាំងក្លា រាល់​ការងារ​ពលកម្ម​នៅ​ទីក្រុង ដើម្បី​ផ្ញើ​លុយ​តបស្នងមក​យាយរបស់នាង។​​ ឆ្នាំ​២០១២ នៅ​ពេល​យាយ​ឈឺ​ធ្ងន់ ហើយ​មិន​មាន​អ្នក​មើល នាង​ត្រូវ​ចោល​ការងារ​នៅ​​ទីក្រុង​ ​ហើយ​មក​ស្រុក​មើល​ថែលោកយាយ។​

ពេល​ទំនេរ​ នាង Li Ziqi បានធ្វើ​វីដេអូ​ស្ដីពីជីវិត​នៅ​ស្រុក​ស្រែ សូម្បី​តែ​នាង​ផ្ទាល់​ក៏​មិន​ជឿ​ថា ​មាន​អ្នក​ចូល​ចិត្ត​មើលវីដេអូ​របស់​ខ្លួន​ច្រើនដល់ម្លឹងនោះទេ ខណៈនាងមាន​អ្នក​គាំទ្រ​ជាង​១០​លាន​នាក់​លើ​បណ្ដាញ​សង្គម Weibo និង​៥​លាន​នាក់​លើ Youtube ៕

LEAVE A REPLY

Please enter your comment!
Please enter your name here