អ្នក​គាំទ្រ​​ និងក្រុម​កីឡាករ​ គោរព​រំលឹក​​វិញ្ញាណ​ក្ខន្ធ​​ និង​តាំង​បង្ហាញ​​ព្រះ​ឆាយា​ល័ក្ខណ៍​​ព្រះ​បរមរ​តន​កោដ្ឋ​​ ក្នុង​​ព្រឹត្តិ​ការណ៍​​​ប្រកួត…​​

0
39

ព្រះ​ឆាយាល័ក្ខណ៍​ព្រះបរមរតនកោដ្ឋ ត្រូវបានអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា​ ជ្រើសតាំងបង្ហាញក្នុង​ព្រឹត្តិការណ៍​​ ​ប្រកួត​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់​ ជម្រុះ​បាល់ទាត់​ពិភពលោក​ជុំ​ទី២​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៩ ​​គឺជា​រយៈពេល៧ឆ្នាំ​ នៃថ្ងៃ​គម្រប់​​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​អង្គ។​ ​

ព្រះ​បាទ​សម្ដេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ  ព្រះអង្គ​យាង​ចូល​ព្រះ​ទិវង្គត នៅថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១២ ដោយ​រោគាពាធ ក្នុង​ព្រះជន្មាយុ ៩០ព្រះវស្សា នៅ​មន្ទីរពេទ្យ​នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន។

ការ​តាំង​បង្ហាញ​ព្រះ​ឆាយាល័ក្ខណ៍នេះ​ ស្ដែង​ឲ្យ​ឃើញ​ថា កូន​ចៅ ចៅ​ទួត របស់​ព្រះ​អង្គនៅ​​ចងចាំ​​ និង​គោរព​ស្រលាញ់​ព្រះ​អង្គ​ជា​ដ៏​រាប​រៀង​ទៅ , ​អ្នក​គាំទ្រ​ និងក្រុមកីឡាករ មុន​​ចាប់​ផ្ដើម​ប្រកួត​​ ក៏បាន​ឈរសម្មាធិគោរពរំលឹក​វិញ្ញាណក្ខន្ធ​ សម្តេចឪ​ សម្ដេចតា​ សម្ដេចតាទួតរយៈពេល១នាទី។

នេះ​ជា​ការ​បាត់​បង់​យ៉ាង​ធំធេង​បំផុត​របស់​ប្រជា​ជន​កម្ពុជា​ ដោយ​ព្រះអង្គ​​ធ្លាប់​ជា​​ម្លប់​ដ៏​ត្រជាក់ត្រជំដល់​កូន​ចៅ​ព្រះ​អង្គ​ទាំង​មូល​ពេញ​មួយ​ប្រទេស,​ វីរភាព និង​ភាព​អង្គ​អាច​របស់​ព្រះ​អង្គ​មាន​តម្លៃ​​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ៕​

  

LEAVE A REPLY

Please enter your comment!
Please enter your name here