បញ្ជាតឹងរ៉ឹង ភោជនីយដ្ឋានមួយណា មិនធ្វើអនាម័យ មិនស្ដាប់ការណែនាំ ត្រូវបិទជាបណ្ដោះអាសន្ន !

0
112

នេះជាបទបញ្ជារបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ នៅវិមានសន្តិភាព ។

បើតាម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា «សម្តេចបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យអនាម័យតាមភោជនីយដ្ឋាន, បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្តតាម អាចបិទជាបណ្តោះអាសន្ន រហូតរៀបចំមានអនាម័យហើយចាំអនុញ្ញាតឱ្យបើកជាថ្មីវិញ»។

គួរបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា សរុប ១២២នាក់ , ព្យាបាលជាសះស្បើយ១២១នាក់ , កំពុងសម្រាកព្យាបាល ១នាក់ ៕