រាត្រីស្មាត​ហ្វូន​ស៊េរីថ្មី​ OPPO​ Reno​ 2​ និង ​Reno​ 2F​ បង្ហាញ​រូបរាង​-​តម្លៃ​​ នៅ​សណ្ឋាគារ​ដ៏ទំនើប​មួយ​ក្បែរ​វិមាន​ឈ្នះ-​ឈ្នះ​ នាយប់​ថ្ងៃទី១៧​​

0
54

អ្វីដែលគ្រប់គ្នា ចង់ដឹងខ្លាំងបំផុតនោះ គឺ តម្លៃនៃស្មាតហ្វូនស៊េរីថ្មី OPPO Reno 2 និង Reno 2F បន្ទាប់ពីពួកគេ បានធ្វើការកក់ទុកមុន ដោយមិនដឹងតម្លៃពិតប្រាកដ (Blind Order)​ ប៉ុន្មានដុល្លារ?

ការជជែកវែកញែកដេញដោលគ្នា និងការជជីកសួរតាមរយៈបណ្តាញសង្គម ឥតឈប់ឈរ និងសួរអំពីតម្លៃពិត “(How much)” ឬតម្លៃប៉ុន្មានទៅហ្ន៎?​ ទាំងនៅលើ Facebook ផ្លូវការរបស់ OPPO ហាក់ឡើងកម្តៅខ្លាំងឡើងៗនោះ​ នៅថ្ងៃស្អែកនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំប្រទេសនៅកម្ពុជានឹងទម្លាយនូវអាថ៌កំបាំងដែល Fan គ្រប់គ្នាដែលចង់ដឹងនូវរូបរាងពិត សមត្ថភាពពិត និងតម្លៃពិតរបស់កំពូលស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូឌែលព្រមៗ គ្នាតែម្តង។​ ​

លក្ខណសម្បត្តិរបស់ OPPO Reno 2 ជាស្មាតហ្វូនថ្នាក់ខ្ពស់ តំណាងឲ្យការតស៊ូ និងច្នៃប្រឌិតខ្ពស់ ដែលកើតចេញពីកំណែទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនា បែប High Show និងកាលីបទាន់សម័យជាងមុន ជាមួយនឹង ផ្ទៃម៉ាស៊ីនរាបស្មើ មានអេក្រង់ AMOLED លាតពេញទំហំ 6.5” បំពាក់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់កម្រិតសុវត្ថិភាពពី TÜV Rheinland ដែលធ្វើឱ្យអ្នកប្រើប្រាស់អស់កង្វល់ ជាមួយនឹងបញ្ហាភ្នែក។

OPPO Reno 2 និង Reno 2F​ ទោះស្ថិតក្នុងលក្ខខណ្ឌពន្លឺតិចក្តី មានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ថតរូបស្អាត ធន់ក្នុងការប្រើប្រាស់ ជាមួយនឹងបច្ចេកវិទ្យា កាមេរ៉ាលិប ចូលស្វ័យប្រវត្តិ នៅពេលបាត់បង់លំនឹង,​ ផ្នែកខាងក្រោយ របស់វាត្រូវបានរចនាដោយកញ្ចក់ស្វិត CGG5 មានភាពស៊ីមេទ្រីរវាង Logo, កាមេរ៉ា និង O-Dot ការពារភាពសឹកលែន​កាមេរ៉ា ដោយសេរ៉ាមិច ងាយស្រួលចាប់កាន់ប្រើ។​

ក្រុមហ៊ុនទូរស័ព្ទដៃ OPPO នៅកម្ពុជា ប្រហែលជាអាចឈឺក្បាលមិនស្ទើរទេ ក្នុងការសម្រេចចិត្តដាក់តម្លៃចុងក្រោយឲ្យត្រូវចិត្តអតិថិជន និងអ្នកគាំទ្ររបស់ខ្លួន,​ តើ​ ស្មាតហ្វូនស៊េរីថ្មី OPPO Reno 2 និង Reno 2F វាអាចមានតម្លៃលើស Reno10X ឬក្រោម Reno10X ដែរឬយ៉ាងណា?​ ដូច្នេះ ស្អែកនេះ​ (១៧.១០.២០១៩)​ នឹងជួបគ្នានៅ សណ្ឋាគារដ៏ទំនើបមួយក្បែរវិមានឈ្នះ-ឈ្នះ នៃរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩៕​

LEAVE A REPLY

Please enter your comment!
Please enter your name here