បើដូចអនុសាសន៍សម្ដេចក្រឡាហោម ស ខេង គឺល្អហ្មង តែខ្លាចកម្លាំងនគរបាល…

0
175

បើតាមខ្លឹសារនៃអនុសាសន៍របស់សម្ដេចក្រឡាហោម​ ស​ ខេង​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ដែលបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា​ ពិតមែនតែការរឹតបន្តឹងច្បាប់ចរាចរណ៍ដែលត្រូវអនុវត្តនៅថ្ងៃ០១​ ខែឧសភា​ ឆ្នាំ២០២០​ នោះមែន​ ប៉ុន្តែកម្លាំងនគរបាលមិនមែនចេះតែឃាត់សួរនាំទៅលើគ្រប់យានយន្ដដែលកំពុងធ្វើដំណើរលើដងផ្លូវធម្មតានោះទេ។​

តាមអត្ថន័យនៃអនុសាសន៍របស់សម្ដេចក្រឡាហោម​ ស​ ខេង​ បញ្ជាក់ថា​ គឺទាល់តែយានយន្ដណាមួយបើកបរល្មើសច្បាប់ជាមុនសិន​ ទើបឈានទៅដល់ការសាកសួររកឯកសារ​ និងពិនិត្យរកមើលបទល្មើសនៃយានយន្ដ​ និងម្ចាស់ ជាបន្តបន្ទាប់​ទៀត​ ដូចជា​ ប័ណ្ណបើកបរ​ ផ្លាកលេខ ឆៀក​ លិខិតអាជិវកម្មទិញ-​លក់យានយន្ដ…​ ជាដើម ។​ ពោលគឺ​ កម្លាំងនគរបាលមិនមែនចេះតែឃាត់សួរនាំគ្រប់យានយន្ដ​ ឬឬ​ គ្រប់យានយន្ដដែលកំពុងធ្វើដំណើរសុខៗទៅឃាត់ ចាប់រកកំហុសនោះទេ។

តែអ្វីដែលប្រជាពលរដ្ឋព្រួយបារម្ភនោះ គឺ ខ្លាចតែកម្លាំងនគរបាលមិនអនុវត្តស្របទៅនឹងអនុសាសន៍របស់សម្ដេចក្រឡាហោម​ ស​ ខេង​ ? សូមអានខ្លឹមសារនៃអនុសាសន៍របស់សម្ដេចក្រឡាហោម​ ស​ ខេង​ ដូចខាងក្រោមនេះ​ ៖