នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ៖ ការងារអុនវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ សម្រាប់ថ្ងៃទី០ ១ឧសភា ត្រៀមអស់ហើយ ប្រើកម្លាំងសរុប ៣.៩១៩នាក់ !

0
185

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ការងារអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ដែលនឹងធ្វើឡើងនៅថ្ងៃទី០១​ ខែឧសភា​ ឆ្នាំ២០២០ ខាងមុខនេះ បានត្រៀមរួចរាល់អស់ហើយ។​

ក្នុងលិខិតរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះ​ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បញ្ជាក់ថា​ គោលដៅត្រួតពិនិត្យរឹតបណ្ដឹងច្បាប់ចរាចរណ៍ នៅទូទាំងប្រទេស រួមមាន ៖  

-​ មានចំនួន៥៦៨គោលដៅ ក្នុងនោះគោលដៅអចល័ត ចំនួន៤៣៦, គោលដៅចល័ត៦៨ និងគោលដៅដើមទី ចំនួន៦៤ ព្រមទាំងកម្លាំងជំនាញ​ កម្លាំងសហការ សរុប ៣៩១៩នាក់, សៀវភៅបញ្ជីផាកពិន័យ ទីតាំងទុកដាក់រថយន្ដល្មើសដែលត្រូវឃាត់ទុក​ និង កែតម្រូវ ព្រមទាំងរថយន្ដ-​ម៉ូតូសម្រាប់ដឹកជញ្ជូនកងកម្លាំង និងរថយន្ដសម្រាប់អូស និងដឹកយានយន្ដ​ល្មើស គឺបានត្រៀងអស់ហើយ ៕