ថវិកាសប្បុរសជន ឡើងដល់ប៉ុន្មានហើយ ? សម្ដេចតេជោ ហ៊ុន សែន បង្ហាញអំពីទំហំថវិកាដែលបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺ ខូវីដ-១៩ !

0
470

ក្នុងទំព័រហ្វេសប៊ុក ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរបញ្ជាក់ថា សម្រាប់ការចូលរួមជាថវិកាពីសប្បុរសជនដែលនាំមុខដោយព្រះមហាក្សត្រ និងសម្តេចម៉ែ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល ជំងឺខូវីដ-១៩ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ ទទួលបាននូវជំនួយ ចំនួន 13,998,698ដុល្លារ។

សម្រាប់វិភាគទានស្មគ្រ័ចិត្តតាមរយ:ការបរិច្ចាគបៀវត្សវិញ គិតត្រឹមម៉ោង១៧ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០ ម្សិលមិញមាន ចំនួន ២២,០៦១នាក់ ដែលមានទំហំំទឹកប្រាក់ ២៨ ៨១៤ ០២៥ ០០០រៀល ។

សម្រាប់សកម្មភាពឆ្ពោះទៅជួយប្រជាជននៅមូលដ្ឋាន រាប់ទាំងកម្មករចំណាកស្រុកមកពីថៃ និងកម្មករមួយចំនួនតូច ដែលទៅលេងស្រុកកំណើតក្នុុងឱកាសចូលឆ្នាំខ្មែរត្រូវបានក្រសួង ស្ថាបន័ គ្រូពេទ្យ មន្ត្រីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ យកចិត្តទុកដាក់ដោះស្រាយ បានយ៉ាងល្អ ៕