ចៅក្រមជំនុំជម្រះសាលាដំបូង បានសម្រេចផ្តន្ទាទោស ស្ដ្រីលក់ផលិតផលជំនួយសម្រស់ដ៏រឹងរូស ថៃ ស្រីនាង ហើយ

0
2682

អ្នកលក់ឡេ និងគ្រឿងជំនួយសម្រស់ដ៏រឹងរូសប្រើរូបភាពសិចស៊ី ជាធ្នាក់ដល់អតិថិជន គឺនាង ថៃ ស្រីនាង នោះ ត្រូវបានបើកសវនាការប្រកាសសាលក្រមហើយ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដោយចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កេត សុជាតិ សម្រេចផ្តន្ទាទោសជនត្រូវចោទរូបនេះ ដាក់ពន្ធនាគារកំណត់ ៦ខែ ប៉ុន្តែអនុវត្តត្រឹមតែ ២ខែ ១៥ថ្ងៃប៉ុណ្ណោះ ទោសនៅសល់ត្រូវព្យួរ។

សូមបញ្ជាក់ថា នាង វ៉ែន រចនា ហៅ ថៃ ស្រីនាង អាយុ៣៩ឆ្នាំ ដែលជាអ្នកលក់ទំនិញគ្រឿងជំនួយសម្រស់តាមអនឡាញ ត្រូវតុលាការចេញដីកាបង្គាប់ឱ្យដាក់ពន្ធនាគារបណ្ដោះអាសន្នក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ តាមបញ្ញត្តិ មាត្រា ៣៨ មាត្រា ៣៩ ច្បាប់ «ស្ដីពីអាជីវកម្មផ្លូវភេទ» និងបញ្ញត្តិមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌ កាលពីជាង២ខែមុន។

ស្ត្រីអ្នកលក់ផលិតផលមិនគោរពច្បាប់ម្នាក់នេះ ត្រូវបានប៉ូលិសទៅធ្វើការនាំខ្លួនដល់ទៅ២ដង បន្ទាប់ពីនាងរឹងរូសនៅតែមិនស្ដាប់ការណែនាំរបស់សមត្ថកិច្ចដោយមានកិច្ចសន្យាលាយលក្ខណ៍ជាអក្សរផងនោះ៕